Klopp ​ថា​បច្ចុប្បន្ន Spurs ​ជា​ក្រុម​លេង​វាយ​បក​ល្អ​បំផុត​នៅ​អង់គ្លេស

លោក Jurgen Klopp ​បាន​អះអាង​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​ក្រុម Spurs ​គឺ​ជា​ក្រុម​ដែល​មាន​ទម្រង់​លេង​វាយ​បក​ល្អ​បំផុត​មួយ​នៅ​អង់គ្លេស​។

​ក្រុម Liverpool ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម Spurs ​នៅ​រាត្រី​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ វា​ជា​ជំនួប​រវាង​ក្រុម​លេខ​១​កំពូល​តារាង ​និង​ក្រុម​លេខ​២ ​ខណៈ​ដែល​វា​ក៏​ជា​ការ​ប្រកួត​អ្នក​គាំទ្រ​ចង់​បាន​ផង​ដែរ។

​លោក Klopp ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​៖ “Tottenham ​មាន​កីឡាករ​ពោរពេញ​ដោយ​គុណភាព ​ហើយ​ពេល​ពួកគេ​មាន​បាល់ ពួកគេ​បាន​បង្ហាញ​វា​ទៅ​ហើយ។ ពួកគេ​ជា​ក្រុម​លេង​វាយ​បក​ល្អ​បំផុត​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ។ Jose ​បាន​ផ្លាស់​ប្ដូរ​ក្រុម​នេះ ​ទៅ​ជា​ក្រុម​ល្អ​មួយ​និង​ពូកែ​រក​គ្រាប់​បាល់”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT