បេក្ខភាព​ប្រធាន​ក្លឹប Barca៖ “បើ Messi មិន​ព្រម​លះបង់​រឿង​នេះ អ៊ីចឹង​មាន​តែ​ត្រូវ​ចាកចេញ​ហើយ”

បេក្ខភាព​ប្រធាន​ក្លឹប​ថ្មី​របស់​ Barcelona លោក Emili Rousaud បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ថា Lionel Messi នឹង​ត្រូវ​ចាកចេញ​ពី Camp Nou ប្រសិន​គេ​មិន​ព្រម​កាត់​បន្ថយ​ថ្លៃ​ពលកម្ម ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​ដែល​ក្លឹប​ជួប​ប្រទះ​ពេល​នេះ។

កុងត្រា​របស់​កីឡាករ​អាហ្សង់ទីន​នឹង​ត្រូវ​ផុត​នៅ​បញ្ចប់​រដូវ​កាល​ឆ្នាំ ២០២១ ហើយ​ចាប់​ពី​ថ្ងៃ​ទី ១ ​មករា​ខាង​មុខ​នេះ​ទៅ M10 អាច​ចរចា​ជាមួយ​ភាគី​ក្លឹប​ដទៃ​បាន​ហើយ ប្រសិន​គេ​មិន​ចង់​នៅ Barcelona។

ប្រាប់​សារព័ត៌មាន ARA លោក Rousaud និយាយ​ថា៖ “យើង​នឹង​អង្គុយ​ជជែក​គ្នា​ជាមួយ Messi ដោយ​សួរ​នាំ​គាត់​អំពី​​ការ​កាត់​ប្រាក់​ឈ្នួ ហើយ​ពេល​នេះ​ស្ថានភាព​វា​មិន​នឹងន​នោះ​ទេ”។

លោក​បន្ថែម​ទៀត​ថា៖ “យើង​នឹង​ស្នើ​ឲ្យ​គេ​ព្រម​លះបង់​រឿង​ថ្លៃ​ពលកម្ម​ហ្នឹង​មួយ​ផ្នែក ហើយ​ប្រសិន​មិន​ព្រម​ទេ​នោះ អ៊ីចឹង​ Messi មាន​តែ​ផ្លូវ​ចាកចេញ​ហើយ”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT