Karembeu៖ “អ្នក​គាំទ្រ​ចាំ ២ ឆ្នាំ​ហើយ ដល់​ពេល​ដែល Mbappe ត្រូវ​សម្រេច​ចិត្ត​ថា​មក​ឬ​អត់​ហើយ”

អតីត​ខ្សែ​បម្រើ​របស់​ក្លឹប Real Madrid គឺ​លោក Christian Karembeu បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ក្លឹប Paris Saint-Germain គួរ​ដល់​ពេល​ដែល​ត្រូវ​សម្រេច​ចិត្ត​ថា​ត្រូវ​គិតគូរ​បែប​ណា​ពី​អនាគត​របស់​គេ​ហើយ។

យុវជន​វ័យ ២១ ឆ្នាំ សេសសល់​កុងត្រា​ជាមួយ PSG ដល់​ចុង​រដូវ​កាល​ឆ្នាំ ២០២២ ហើយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​គេ​នៅ​តែ​ផ្សា​ភ្ជាប់​ក្នុង​ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ​មក​ក្លឹប​យក្ស​ក្នុង​ទីក្រុង Madrid។

Karembeu បាន​និយាយ​កន្លង​ទៅ​នេះ​ថា៖ “វា​គឺ​ក្តី​ស្រមៃ [សម្រាប់ Mbappe មក​ចូលរួម​នៅ Real Madrid ដោយ​យើង​បាន​រង់ចាំ ក៏​ដូច​ជា​អ្នក​គាំទ្រ​រង់ចាំ​ការ​មក​ដល់​របស់ Kylian រយៈ​ពេល ១ ឬ​ ២ ឆ្នាំ​​ហើយ”។

លោក​បន្ត​ទៀត​ថា៖ “ហើយ​គេ​នៅ​មិន​ទាន់​មក​ទៀត រឿង​នេះ​ស្រដៀង​នឹង Paul Pogba ដែរ អ៊ីចឹង​ពេល​នេះ​ដល់​ពេល​យើង​ដែល​គេ​ត្រូវ​សម្រេច​ចិត្ត​ពី​អនាគត​និង​ផែនការណ៍​របស់​គេ ប្រសិន​គេ​ចង់​មក​ Real Madrid ឬ​បន្ត​នៅ​ទីក្រុង​ប៉ារីស…”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT