Zidane ​សរសើរ Modric ​និង Kroos ​ថា​លេង​បាន​ល្អ​ខ្លាំង​ណាស់​

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​បាន​ក្នុង​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​វា​ជា​ការ​ប្រកួត​ល្អ​បំផុត​សម្រាប់​ក្រុម Real Madrid ​នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម Sevilla , Borussia Monchengladbach ​ហើយ​និង​ឈ្នះ AT Madrid ​ថែម​ទៀត។ ​ដោយ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ជា​ពិសេស​ទល់ AT Madrid ​គឺ​ក្រុម​របស់​លោក Zidane ​ធ្វើ​បាន​ល្អ​និង​គ្រប់គ្រង​ការ​ប្រកួត​បាន​តែ​ម្ដង ពោល​គឺ​តំបន់​បម្រើ​ចែក​បាល់​បាន​ស្អាត​ខ្លាំង​ណាស់។

​Zidane ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​បាន​បំបែក​ទម្រង់​របស់​ពួកគេ​ដើម្បី​អាច​លេង​ទៅ​មុខ​បាន។ យើង​បាន​ធ្វើ​វា ​ហើយ​វា​ជា​ការ​ផ្លាស់​ប្ដូរ​កីឡាករ​យ៉ាង​លឿន ​ដើម្បី​ស្វែង​រក​ចន្លោះ។ Modric ​និង Kroos ​ពិត​ជា​អស្ចារ្យ។ ពួកគេ​ធ្វើ​បាន​ល្អ​ណាស់​នៅ​តំបន់​បម្រើ។ គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT