បើ​លក់​ចេញ​ក្នុង​សម័យ​នេះ តើ​កីឡាករ​ជើង​ចាស់​ទាំង ៧ រូប​អាច​មាន​តម្លៃ​កល់​ដល់​ប៉ុន្មាន?

Neymar Jr ​នៅ​តែ​បន្ត​ឈរ​ឈ្មោះ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ចេញ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដោយ​កាល​ពី​ឆ្នាំ ២០១៧ គេ​ត្រូវ​បាន​ក្លឹប Paris Saint-Germain ទិញ​យក​ពី Barcelona នៅ​តម្លៃ​ខ្លួន ១៩៦ លាន​ផោន។

ចុះ​បើ​ស្រមៃ​ទៅ​ជំនាន់ Ronaldo Nazario ឬ Diego Maradona ដែល​ជា​កីឡាករ​ជើង​ចាស់ ធ្លាប់​មាន​តម្លៃ​ផ្ទេរ​កប់​ពពក​វិញ ប្រសិន​លក់​ចេញ​នៅ​ក្នុង​យុគសម័យ​បាល់ទាត់​ជំនាន់​ថ្មី តើ​អ្នក​ទាំង​នោះ​អាច​មាន​តម្លៃ​ផ្ទេរ​ចេញ​ប៉ុន្មាន?

តាម​របាយការណ៍​ពី PlayRatings បាន​ធ្វើការ​គណនា ដោយ​ប្រៀបធៀប​នៅ​ហាងឆេង​ខ្ទង់​ចំណាយ​ទូទៅ​កាល​ពី​អតីតកាល ​និង​ហាងឆេង​លើ​ទីផ្សារ​ដោះដូរ​បច្ចុប្បន្ន។ យើង​ធ្វើ​ការ​បង្ហាញ​ឈ្មោះ ៧ រូប​ដូច​ត​ទៅ៖

៦) Gabriel Batistuta ​នៅ​ឆ្នាំ ២០០០ ផ្ទេរ​ទៅ Roma ក្នុង​តម្លៃ ៣០ លាន​ផោន អាច​មាន​តម្លៃ ២៤៩ លាន​ផោន​នៅ​ឆ្នាំ ២០២០

៥) Marco van Basten ​នៅ​ឆ្នាំ ១៩៨៧ ផ្ទេរ​ទៅ AC Milan នៅ​តម្លៃ ១ ​លាន​ផោន អាច​មាន​តម្លៃ ២៩១ លាន​ផោន​នៅ​ឆ្នាំ ២០២០

៤) Michel Platini ​នៅ​ឆ្នាំ ១៩៨២ ផ្ទេរ​ទៅ Juventus នៅ​តម្លៃ ៦៧ មុឺន​ផោន អាច​មាន​តម្លៃ ២៩៦ លាន​ផោន​នៅ​ឆ្នាំ ២០២០

៣) Christian Vieri ​នៅ​ឆ្នាំ ១៩៩៩ ផ្ទេរ​ទៅ Inter Milan ​នៅ​តម្លៃ ៤២ លាន​ផោន អាច​មាន​តម្លៃ ២៩៦ លាន​ផោន

២) Diego Maradona ​នៅ​ឆ្នាំ ១៩៨៤ ​ផ្ទេរ​ទៅ Napoli ​នៅ​តម្លៃ​ ១១ លាន​ផោន អាច​មាន​តម្លៃ ៣០៥ ​លាន​ផោន

១) Ronaldo Nazario ​នៅ​ឆ្នាំ ១៩៩៧ ​ផ្ទេរ​ទៅ Inter Milan ​នៅ​តម្លៃ ២៦ លាន​ផោន អាច​មាន​តម្លៃ ៣៨៣ លាន​ផោន៕

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT