Arteta ​ថា​ដល់​ពេល Arsenal ​លេង​ល្អ​នៅ Premier League ​វិញ​ហើយ​

លោក​ Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​អះអាង​ថា​ក្រុម​របស់​លោក​គួរ​តែ​ចាប់​ផ្ដើម​លេង​ឱ្យ​ល្អ​វិញ​ហើយ​នៅ Premier League ​ក្រោយ​ពី​បរាជ័យ​ប៉ុន្មាន​ប្រកួត​មក​នេះ​។

​កាំភ្លើង​ធំ​នៅ​យប់មិញ​នេះ បាន​យក​ឈ្នះ​លើ​ក្រុម ​Dundalk ​ក្នុង​លទ្ធផល ៤-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​វគ្គ​សន្សំ​ពិន្ទុ។ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្រុម​របស់​លោក Arteta ​លេង​៦​ប្រកួត​ឈ្នះ​ទាំង​៦​ប្រកួត​តែ​ម្ដង ​និង​ស្វែង​រក​គ្រាប់​បាល់​បាន​ច្រើន​ណាស់។ ដោយ​សារ​តែ​មើល​ឃើញ​ទម្រង់​លេង​ល្អ​នៅ Europa League ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​ក្រុម​រូប​នេះ​យល់​ថា​ល្មម​ដល់​ពេល​ដែល​ត្រូវ​លេង​ល្អ​ក្នុង​លីគ​ដែរ​ហើយ។

​អ្នក​ចាត់ការ​វ័យ​ក្មេង​ខាង​លើ​នេះ​ក៏​យល់​ស្រប​ជាមួយ​អ្នក​គាំទ្រ​ដែល​មិន​ពេញ​ចិត្ត​លទ្ធផល​នៅ​ប៉ុន្មាន​ប្រកួត​នេះ​ដែរ។ ​លោក ​និយាយ​ថា​៖ “ខ្ញុំ​ជា​គ្រូ​ម្នាក់ លទ្ធផល​បរាជ័យ​មិន​មែន​ជា​អ្វី​ដែល​ចង់​បាន​នោះ​ទេ។ ​យើង​លេង​បាន​ល្អ​ក្នុង​ពាន​រង្វាន់​នេះ ​ដូច្នេះ​វា​ល្មម​ដល់​ពេល​យើង​លេង​ល្អ​ក្នុង​លីគ​វិញ​ហើយ”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT