ការប្រកួតនៅជុំទី ៦ វគ្គសន្សំពិន្ទុក្នុងពូល ព្រឹត្តិការណ៍ UEFA Champions League បានបញ្ចប់ទៅហើយកាលពីយប់មិញ ដោយជាលទ្ធផលយើងក៏រកឃើញក្រុមទាំង ១៦ ដែលត្រូវឆ្ពោះទៅកាន់វគ្គបន្ទាប់ដែរ។
ដោយឡែកបើក្រឡេកមកមើលពូល B ឯណេះវិញ សម្រាប់ក្រុម Real Madrid ក៏បានយកឈ្នះទៅលើ Monchengladbach ២-០ ខណៈ Inter Milan បានត្រឹមស្មើទល់ Shakhtar Donetsk រុញឲ្យពួកគេបាត់បង់ឱកាសឡើងទៅកាន់វគ្គបន្ទាប់។
ជាលទ្ធផល Real បែរជាមកឈរលេខ ១ នៅក្នុងពូល ដោយមាន ១០ ពិន្ទុ យកឈ្នះទៅលើ Monchengladbach ដែលមាន ៨ ពិន្ទុស្មើ Shakhtar (ប៉ុន្តែក្រុម Moncheng ឈ្នះការប្រៀបធៀប Head To Head)។ ក្រុមនៅប្រទេសអ៊ុយក្រែនបានត្រឹមទៅលេងនៅ Europa League ហើយ Inter Milan បាត់បង់ឱកាសទាំងអស់៕
ទស្សនាវីដេអូ Highlight ខាងក្រោម៖