Spurs ​​ឡើង​កំពូល​តារាង Premier League ​វិញ ​ក្រោយ​ឈ្នះ Arsenal ​២-០​

​ក្រុម Spurs ​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League ​វិញ​ហើយ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ២-០ ​នៅ​យប់មិញ​នេះ​។

​នៅ​តង់​ទី​១ ក្រុម Spurs ​រក​បាន​២​គ្រាប់​ដោយ Son ​១​គ្រាប់ និង Kane ​១​គ្រាប់។ ​២​គ្រាប់​នេះ​ល្មម​សម្រាប់​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Jose Mourinho ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ហើយ ព្រោះ​នៅ​តង់​ទី​២ ​ការ​ប្រកួត​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ។ ដូច្នេះ​ក្រុម Spurs ​បាន​បន្ដ​តំណែង​កំពូល​តារាង Premier League ​ទៀត ​ឆ្លង​កាត់​ការ​ប្រកួត​១១​ប្រកួត​មក​នេះ។

​សម្រាប់​ក្រុម Arsenal ​វិញ ​កាន់​តែ​ដុនដាប​ទៅ​ហើយ ​ដោយ​ឆ្លង​កាត់​ការ​ប្រកួត​នេះ​ទៅ ពួកគេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៥​ឯ​ណោះ​ក្នុង​តារាង ដោយ​ទើប​តែ​មាន​១៣​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​១១​ប្រកួត៕ប្រភព Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT