Lampard ​ថា​ចង់​បន្ដ​ដឹក​នាំ​ Chelsea ​ឱ្យ​បាន​ច្រើន​ឆ្នាំ​

​លោក Frank Lampard ​មាន​គោលដៅ​ដឹក​នាំ​ក្រុម​តោ​ខៀវ Chelsea ​ឱ្យ​បាន​ច្រើន​ឆ្នាំ​ទៀត ​ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​លោក​នៅ​សល់​តែ​១៨​ខែ​ទៀត​ប៉ុណ្ណោះ។

​នា​រដូវ​កាល​នេះ បន្ទាប់​ពី​ក្លឹប​អាច​ចាយ​ទិញ​កីឡាករ​ថ្មី​ៗ​ចូល​ក្រុម​បាន​ច្រើន ​ឃើញ​ថា​ទម្រង់​លេង​ក្រុម Chelsea ​ល្អ​មែនទែន ​ដោយ​ឈ្នះ​ប៉ុន្មាន​ប្រកួត​មក​ហើយ ​និង​កំពុង​ប្រជែង​កំពូល​តារាង​ជាមួយ​ក្រុម​ដទៃ​ទៀត​ផង​ដែរ។ ដោយ​នៅ​រាត្រី​នេះ ​ពួកគេ​នឹង​បន្ដ​ប៉ះ​ជាមួយ​ក្រុម Leeds United ​ទៀត​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ។

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​លោក​ Lampard ​បាន​និយាយ​ថា​៖ “ក្នុង​កុងត្រា​របស់​ខ្ញុំ​វា​ហាក់​ដូចជា​លឿន​មែនទែន។ ខ្ញុំ​នៅ​សល់​តែ​១៨​ខែ​ទៀត​ប៉ុណ្ណោះ​។ ​ខ្ញុំ​ចង់​បន្ដ​នៅ​ទី​នេះ​ឱ្យ​បាន​ច្រើន​ឆ្នាំ​ទៀត វា​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ក្នុង​ការ​ដឹក​នាំ។ ខ្ញុំ​ដឹង​ថា​វា​មាន​ផល​លំបាក​ច្រើន ប៉ុន្តែ​គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ដំណោះស្រាយ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT