Ritu “The Indian Tigress” Phogat ​ ដែល​មិន​ទាន់​ចាញ់​សោះ​ចង់​បង្ហាញ​រឿង​ខុស​ប្លែក​​​ពេល​ជួប​ Torres នា​ថ្ងៃ​សុក្រ​នេះ

មិន​ទាន់​ដល់​មួយ​ខែ​ស្រួលបួល​ផង​​កីឡាការិនី​​ Ritu “The Indian Tigress” Phogat ​ដែល​កំពុង​រះ​​​ក្នុង​ប្រភេទ​ទម្ងន់​​​ atomweight ​ ​បាន​ត្រៀម​ខ្លួន​រួច​ជា​​ស្រេច​ដើម្បី​ឈាន​ជើង​ចូល​សង្វៀន​​ជា​ថ្មី​ ​និង​ ​​ដាក់​ផែន​ការ​ជា​វិជ្ជមាន​មួយ។

Unbeaten Phogat Wants To Showcase 'Something Different' Vs. Torres | ONE  Championship - Mixed Martial Arts

នៅ​ថ្ងៃ​សុក្រ​ទី​​៤ ​ខែ​ធ្នូ​​​ចុង​សប្ដាហ៍​នេះ​ ​កីឡាការិនី​ឥណ្ឌា​​ត្រូវ​ជួប​ Jomary “The Zamboanginian Fighter” Torres ​ក្នុង​គូ​បើក​ឆាក​​នៃ​ព្រឹត្តិការណ៍​ ONE: BIG BANG ​​​ដែល​ផ្សាយ​ផ្ទាល់​ចេញ​​ពី​ទីលាន​ Singapore Indoor Stadium។ ​

Phogat ​ដែល​​មិន​ទាន់​ចាញ់​សោះ​​បាន​ដឹង​ថា​ Torres ​គឺ​ជា​គូ​ប្រជែង​ដ៏​​លំបាក​មួយ​តាំង​​ពី​ចូល​រួម​នៅ​សង្វៀន​ ONE Championship​ ​ប៉ុន្តែ​រូប​គេ​នឹង​ប្រជែង​​ចំពោះ​ការ​ប្រកួត​​​ដ៏​តានតឹង​នេះ​ឲ្យ​ល្អ​បំផុត។

កីឡាការិនី​វ័យ​ ២៦ ​ឆ្នាំ​បាន​​ថ្លែង​​ឲ្យ​ដឹង​​៖«​ការ​​ប្រកួត​នេះ​ច្បាស់​ជា​ល្អ​មើល​។ [Torres] ​​ពិត​ជា​ល្អ​ណាស់​ ​ហើយ​វា​​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផងដែរ​»។

សម្រាប់ ​Phogat ​នេះ​ជា​​​​ការ​បោះ​ជំហាន​ធំ​មួយ​ទៀត​​ដើម្បី​ក្លាយ​ទៅ​ជា​កីឡាការិនី​ឥណ្ឌា​ដំបូង​ដែល​​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​នៅ​សង្វៀន​ ONE។

រហូត​ដល់​ពេល​នេះ​ ​កីឡាការិនី​​ដដែល​បាន​ផ្លាស់​ប្ដូរ​​ពី​ចំបាប់​ ទៅ​ប្រកួត​គុន​ចម្រុះ​បាន​ល្អ​បំផុត​ និង បាន​​បំបាក់​​រាល់​​​​កីឡាការិនី​ណា​ដែល​តតាំង​ជា​មួយ​គេ​នៅ​សង្វៀន។ ​​​ថ្មី​ៗ​នេះ ​គេ​បាន​ផ្ដួល​​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​​ នៅ​ ស្រីពៅ​ ​​​​នៅ​​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX ​​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី២​ ប៉ុណ្ណោះ។

ហើយ​ការ​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​​នា​ថ្ងៃ​សុក្រ​​នេះ​ គឺ​ជា​​ការ​តប​ស្នង​ដល់​​ជន​រួម​ជាតិ​​ដែល​​​​បាន​គាំទ្រ​តាំង​ពី​ដើម​រហូត​ដល់​​បច្ចុប្បន្ន។ ​Phogat ​បាន​​​បន្ត​ថា​ ៖«​វា​ជា​ការ​ប្រកួត​​ដ៏​ខ្លាំងក្លា​មួយ​សម្រាប់​ខ្ញុំ។ ​អ្នក​គាំទ្រ​របស់​ខ្ញុំ​​តែង​តែ​​គាំទ្រ​ដល់​​​ខ្ញុំ ​​​ហើយ​ជឿ​ថា​​ ពួក​គេ​បន្ត​គាំទ្រ​បន្ថែម​ទៀត។ ​វា​ជា​ការ​លើក​ទឹក​ចិត្ត​​​ដ៏​ច្រើន​លើសលប់​​។​ ​ខ្ញុំ​សូម​អរគុណ​ចំពោះ​មិត្ត​រួម​ជាតិ​របស់​ខ្ញុំ។ ​ខ្ញុំ​នៅ​បន្ត​ធ្វើ​ឲ្យ​ល្អ​ ដើម្បី​​អម​ដំណើរ​ការ​គាំទ្រ​​ដ៏​ច្រើន​​ដ៏​សន្ធឹក​នេះ។ ​ខ្ញុំ​​ឡើង​ប្រកួត​សម្រាប់​ប្រទេស​របស់​ខ្ញុំ​។ ​ពេល​ជាតិ​របស់​ខ្ញុំ​​នៅ​ពី​ក្រោយ​ខ្ញុំ​ ​​​វា​គឺ​ជា​ការ​ជូន​ពរ​មួយ​ដ៏​​ប្រសើរ»។

អ្នក​គាំទ្រ​ឥណ្ឌា​ច្បាស់​ជា​គាំទ្រ​ Phogat ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៤​ ​ខែ ធ្នូ ​ខាង​មុខ​ ប៉ុន្តែ​ ​កីឡាការិនី​ហ្វីលីពីន​​ក៏​ដាក់​ផែន​ការ​​ដើម្បី​បញ្ចប់​កំណត់​ត្រា​​របស់​កីឡាការិនី​​ឥណ្ឌា​ដែរ។ ​

​Torres​ ​ដែល​ជា​ម្ចាស់​មេដាយ​នៅ​ស៊ីហ្គេម​ផ្នែក​កីឡា​សំាបូ​ គឺ​ជា​កីឡាការិនី​​​បង្វឹក​ដោយ​គ្រូ​បង្វឹក​​ល្បី​ឈ្មោះ​និង​ជា​អតីត​​គូ​ប្រជែង​ខ្សែ​ក្រវាត់​ ONE World Title ​លោក​ Rene Catalan ​នៅ​ក្លិប​ Catalan Fighting System ​នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។

ក្រោម​ការ​បង្វឹក​​​របស់​លោក​ Catalan ​កីឡាការិនី​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​​ចាប់​ផ្ដើម​យ៉ាង​ល្អ​ក្នុង​អាជីព​គុន​ចម្រុះ​។ ​គេ​បាន​បញ្ចប់​ដៃ​គូ​៤​នាក់​ដំបូង​ក្នុង​នោះ​រួម​​​មាន​ Rika “Tiny Doll” Ishige  និង​  April Osenio ​របស់​ក្លិប Team Lakay ​ ផង​ដែរ​ មុន​​ពេល​​ចាញ់​​ជើង​ខ្លាំង​​កំពូល​​ៗ​​ក្នុង​ទម្ងន់​ atomweight ​ដូច​ជា​  “MMA Sister” Lin Heqin ​និង​ Mei “V.V” Yamaguchi

ចំណែក​ Torres ​​​​ដែល​ខកខាន​ឡើង​សង្វៀន​ជិត​មួយ​ឆ្នាំ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ និង​ ​​​​​គ្រោង​​ប្រើ​ស្នៀត​ថ្មី​ដើម្បី​ទទួល​ជ័យជម្នះ​ជា​ពិសេស​ស្នៀត​​​​ប្រកួត​ក្នុង​ជំហរ​ដេក​​របស់​ខ្លួន។ ​

Phogat ​បាន​​​ពិពណ៌នា​​​អំពី​ Torres ​ថា ​៖«​​ការ​ពិត​ណាស់​ ​គេ​ជា​កីឡាការិនី​ល្អ​ម្នាក់។​ គេ​នឹង​​ធ្វើ​ឲ្យ​​​​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​​​សម្រាប់​​ខ្ញុំ។ ​​​​ខ្ញុំ​បាន​​ទស្សនា​វីដេអូ​របស់​គេ​ជា​ច្រើន​ ហើយ​គេ​ពិត​ជា​ល្អ​ណាស់។​ ​​ខ្ញុំ​​បាន​ផ្ដល់​ការ​គោរព​ដល់​គេ​​ជា​ខ្លាំង​ ប៉ុន្តែ​ ​ខ្ញុំ​ជឿ​​លើ​ការ​ហ្វឹកហាត់​ និង​ ​ការ​ត្រៀម​ខ្លួន​ល្អ​​បំផុត​​របស់​​ខ្ញុំ»។ ​

Phogat ​មាន​ជំនាញ​ចំបាប់​កម្រិត​ពិភព​លោក​ ដែល​នាំ​ឲ្យ​រូប​គេ​ទទួល​ស្នា​ដៃ​ជា​ច្រើន​ក្នុង​នោះ​រួម​ទាំង​ឈ្នះ​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​​ Commonwealth Wrestling Championships ​ទៀត​ផង។ ​

Indian wrestling icon Ritu Phogat unloads ground and pound on Nou Srey Pov
​​ជំនាញ​ចំបាប់​ទាំង​នេះ​​នឹង​ត្រូវ​ប្រើ​​ទប់​ទល់​នឹង​ Torres ​​ដែល​មាន​ជំនាញ​វូស៊ូ​ដ៏​គ្រោះ​ថ្នាក់។ ​​នេះ​​ជា​ជំនួប​ល្អ​មើល​រវាង​អ្នក​ជំនាញ​ចំបាប់​ប៉ះ​​​អ្នក​ជំនាញ​វូស៊ូ។ ក្រៅ​ពី​នោះ​ ​កូន​សិស្ស​មក​ពី​ក្លិប​​ Evolve ​ក៏​មាន​ស្នៀត​​ផ្សេង​ទៀត​ដើម្បី​តតាំង​​កីឡាការិនី​ហ្វីលីពីន​ដែរ។

«​គេ​មាន​​​​ស្នៀត​ប្រកួត​ឈរ​ដ៏​អស្ចារ្យ​ ​ ប៉ុន្តែ​ ខ្ញុំ​គិត​ថា​​​ស្នៀត​ចំបាប់​របស់​ខ្ញុំ​ល្អ​ជាង។ ​​ខ្ញុំ​រំពឹង​ថា​​ស្នៀត​លើ​​ក្ដារ​រេញ​របស់​​ខ្ញុំ​នឹង​ទទួល​ជ័យជម្នះ។​ សូម​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា។​ ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទស្សនា​ច្បាស់​ជា​ឃើញ​ភាព​ខុស​ប្លែក​​នៃ​ការ​ប្រកួត។ ​​ខ្ញុំ​នឹង​បង្ហាញ​ភាព​ខុស​​គ្នា​ពី​មុន​ដល់​អ្នក​គាំទ្រ»។ ​​​ Phogat ​បាន​​​​គូស​បញ្ជាក់​​ដូច្នេះ។ ​

Phogat តែង​តែ​រិះរក​ស្នៀត​ថ្មីៗ​ដើម្បី​ប្រកួត។ ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​​លំដាប់​ពិភព​លោក​នេះ ​គេ​ប្រើ​ស្នៀត​ឃីកបុកសីង​យ៉ាង​ល្អ​មុន​​ពេល​​កៀរ​គូ​ប្រកួត​ទៅ​​ក្បែរ​សង្វៀន។
ការ​ប៉ង​យក​ឈ្នះ​ Torres គឺ​ជា​គោល​ដៅ​របស់​ Phogat ​ដើម្បី​​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​នៅ​ ONE Championship ​និង​កើន​ចំណាត់​ថ្នាក់​​​ល្អ​នៅ​សង្វៀន​ ONE’s Athlete Rankings។ ​

Ritu Phogat fights Nou Srey Pov in a mixed martial arts battle at ONE: INSIDE THE MATRIX on Friday, 30 October

“The Indian Tigress” ​មាន​មហិច្ឆតា​ខ្ពស់​ និង​ ​រៀប​ចំ​ជើង​ព្រួល​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​នេះ។ ​តារា​ឥណ្ឌា​សង្កត់​ធ្ងន់​ដូច្នេះ ​៖«​ខ្ញុំ​មិន​ផ្ដោត​លើ​ខ្សែ​ក្រវាត់​ខ្លាំង​ទេ​ ប៉ុន្តែ​ ​​ផ្ដោត​លើ​ឱកាស​ដែល​ឈាន​ទៅ​​ឡើង​ចំណាត់​ថ្នាក់​ជា​​ទូទៅ​​សិន។​ខ្ញុំ​ចង់​បញ្ចប់​ឆ្នាំ​ ២០២០​ នេះ​ដោយ​ការ​ទទួល​ជ័យជម្នះ​ដ៏​ធំធេង»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT