ស្មើ Bayern យប់មិញ តើ Atletico ត្រូវ​ការ​លទ្ធផល​បែប​ណា​នៅ​ជុំ​ចុងក្រោយ ដើម្បី​ឡើង​ទៅ​វគ្គ ១៦ ក្រុម?

Atletico Madrid បាន​ត្រឹម​លទ្ធផល​ស្មើ ១-១ ទល់​ក្លឹប Bayern Munich ​នៅ​ការ​ប្រកួត​ជុំ​ទី ៥ ក្នុង​ឯ​ទឹកដី​ប្រទេស​អេស្ប៉ាញ​កាល​ពី​យប់​មិញ ដែល​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កំពុង​បារម្ភ​ហើយ​ចោទ​ជា​សំណួរ​ថា​តើ​ក្រុម​របស់​ពួក​គេ​អាច​មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​បាន​ដែរ​ឬ​យ៉ាង​ណា?

ពិត​ណាស់ ចម្លើយ​គឺ​បាន តែ​ស៊ីសង​លើ​ជ័យជម្នះ​ឬ​ស្មើ​ជា​ដាច់​ខាត ទល់​គូ​ប្រកួត​នៅ​ជុំ​ចុង​ក្រោយ​នោះ​គឺ RB Salzburg។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ ហើយ​គិត​ត្រឹម​ជុំ​ទី ៥ Atletico មាន ៦ ពិន្ទុ ខណៈ Salzburg មាន ៤ ពិន្ទុ និង Lokomotiv មាន ៣ ពិន្ទុ (អស់​ឱកាស) ហើយ Bayern បាន​កៅអី​តាំង​ពី​សប្តាហ៍​មុន។

សម្រាប់​លទ្ធផល​ចុង​ក្រោយ​គឺ​ងាយ​នឹង​កាត់សេចក្តី​ទេ ប្រសិន​ណា​ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeone យក​បាន​តែ ១ ពិន្ទុ​យ៉ាង​តូច ឬ ៣ ពិន្ទុ​ធំ​បំផុត នោះ​គឺ​ក្រុម​នឹង​បាន​ឡើង តែ​បើ​ចាញ់ ហើយ​ផ្តល់​ ៣ ពិន្ទុ​ឲ្យ​ទៅ Salzburg វិញ នោះ​ក្រុម​នឹង​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​ពាន​រង្វាន់ Europa League៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT