Marseille ​បញ្ចប់​កំណត់ត្រា​ចាញ់​យូរ​បំផុត​នៅ UCL ​ហើយ​

​ក្រុម ​Marseille ​បាន​បញ្ចប់​កំណត់ត្រា​មិន​ល្អ​របស់​ខ្លួន​បាន​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​​យក​ឈ្នះ​លើ​ក្រុម ​Olympiacos ​ក្នុង​លទ្ធផល ២-១។

​ក្រុម​បារាំង​មួយ​នេះ ​បាន​បញ្ចប់​កំណត់ត្រា​ចាញ់​១៣​ប្រកួត​ជាប់​គ្នា​នៅ UEFA Champions League ​ហើយ ​ដោយ​ចុង​ក្រោយ​នេះ​គឺ​យក​ឈ្នះ​លើ​ក្រុម Olympiacos។ ​វា​ជា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​ក្រុម Marseille ​ចាប់​តាំង​ពី​ពួកគេ​បាន​ចាញ់​ក្រុម Inter Milan ​១-០ ​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១២​មក។ ​

រំលឹក​ថា​ក្រុម Marseille ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ខាង​លើ​នេះ​ហើយ ដោយ​ឆ្លង​កាត់​៥​ប្រកួត​ក្នុង​ពូល​រដូវ​កាល​នេះ ​ឈ្នះ​បាន​ទើប​១​ប្រកួត​យប់មិញ​នេះ​ទេ។ ​មាន​៣​ពិន្ទុ​នេះ ​ក្រុម​នេះ​ស្ថិត​នៅ​បាត​តារាង​ឯ​ណោះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT