McManaman ​ថា Jota ​មិន​ទាន់​ល្អ​ដូច Firmino ​នៅ​ឡើយ​ទេ​

McManaman អតីត​កីឡាករ Liverpool ​មើល​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ Diogo Jota ​នៅ​មិន​ទាន់​លេង​បាន​ល្អ​ដូច Roberto Firmino ​នៅ​ឡើយ​ទេ ​នា​ពេល​បច្ចុប្បន្ន​នេះ​។

Jota ​ជា​កីឡាករ​ថ្មី​ដែល​លោក Klopp ​ទើប​ទិញ​ចូល​និង​បាន​ដាក់​ឱ្យ​លេង​ជា​ញឹកញាប់​ផង​ដែរ។ ​រូបគេ​តែងតែ​បង្ហាញ​ទម្រង់​លេង​ល្អ  និង​រក​គ្រាប់​បាល់​ជួយ​ក្រុម​បន្ដ​បន្ទាប់​ផង​ដែរ​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​មាន​អ្នក​វិភាគ​ដែល​ជា​អតីត​កីឡាករ​ហង្ស​ក្រហម​ជឿ​ជាក់​ថា Jota ​នៅ​មាន​កម្រិត​នៅ​ឡើយ។

​លោក McManaman ​បាន​និយាយ​ថា​ក្រុម Liverpool ​នឹង​បន្ដ​ទុក​ចិត្ត​លើ Firmino ​ជាង Jota ​ដដែល។ ​កីឡាករ​ព័រទុយហ្គាល់​ដែល​ទើប​ទិញ​ចូល​នេះ ​នឹង​នៅ​តែ​ជា​កីឡាករ​ស្ថិត​ក្រោម​កម្រិត Salah , Mane ​និង Firmino។ ​លោក Klopp ​នា​រដូវ​កាល​នេះ ​នឹង​ប្រើប្រាស់​រូបគេ​ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT