បាល់​ទាត់​អាស៊ាន៖ Alexandre Polking មក​ដឹកនាំក្លិប​លីគកំពូល​វៀតណាម HCM City FC

អតីតគ្រូបង្វឹក​ក្លិប Bangkok United head លោក Alexandre Polking បាន​ចុះ​កុងត្រា​គ្រូ​ប​ង្វឹក​មក​ដឹកនាំ​ក្លិប HCM City FC ក្នុង​លីគ​កំពូល​វៀតណាម V- League 1សម្រាប់​រដូវ​កាល​២០២១។

គ្រូបង្វឹកសញ្ជាតិ​ប្រេស៊ីលកាត់អាល្លឺម៉ង់​វ័យ៤៤ឆ្នាំ​ធ្លាប់​បាន​ធ្វើការ​ក្នុង​ប្រទេស​ថៃ​៨​ឆ្នាំមក​ហើយ​ ដោយ​ដំបូង​ឡើយ​ជា​ជំនួយការ​ជម្រើស​ជាតិ​ថៃ​(2012-2013)មុន​ពេល​កាន់​តំណែង​ជា​គ្រូបង្វឹក។ គាត់​ចំណាយ​ពេល​ជា​ច្រើន​ជាមួយក្លិប Army United (2013), Suphanburi (2014) និង Bangkok United (2014-2020) ដែល​លោក​ជួយឲ្យ​ក្លិប​មួយ​នេះ​ទទួល​បាន​ជើងឯករងលីគ​កំពូល​ថៃ​ Thai League 1 ក្នុងឆ្នាំ 2016 និង 2018។

Polking រំពឹង​ថា​នឹង​ទៅ​ដល់​ទីក្រុង Ho Chi Minh City នៅ​អាទិត្យក្រោយ​ហើយ​ធ្វើ​ចត្តាឡីស័ក១៤​ថ្ងៃ​ទៀត មុន​ពេល​ចាប់​ផ្ដើម​ទទួល​កិច្ចការ​បង្វឹកកីឡាករ​និង​ដោះដូរ​កីឡាករ​ក្នុង​ក្រុម៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT