តើនរណានឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជា ត្រៀមសម្រាប់ព្រឹត្តិការណ៍ Suzuki Cup ខាងមុខ ?

នាព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមានអ្នកចុច Like ជាង ៣០ម៉ឺននាក់ថា ខ្លួននឹងបង្ហាញគ្រូបង្វឹកជម្រើសជាតិកម្ពុជា ថ្មី នៅថ្ងៃទី ១២ ខែ សីហាខាងមុខនេះ ។

គួររំលឹកថា ការប្រកាសបែបនេះ ព្រោះតែបច្ចុប្បន្នកម្ពុជា ពុំទាន់មានគ្រូបង្វឹកផ្លូវការនោះទេ បន្ទាប់ពីការចាកចេញរបស់លោក Leonardo Vitorino កាលពីខែតុលា ឆ្នាំ ២០១៧កន្លងទៅ ដោយក្រោយមក សហព័ន្ធតែងតាំង លោក ប្រាក់ សុវណ្ណារ៉ា កាន់កាប់ជាបណ្តោះអាសន្នប៉ុណ្ណោះ។

មានការបញ្ចេញមតិយ៉ាងច្រើនក្នុងប្រកាសមួយនោះ ដោយមតិខ្លះលើកឡើងថា គួរតែប្តូរគ្រូថ្មី ខ្លះទៀតចង់ឲ្យអតីតគ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo ត្រឡប់មកកាន់តួនាទីវិញ ប៉ុន្តែយ៉ាងណាក៏ដោយ ការពិតនឹងត្រូវបានបង្ហាញជាសាធារណៈនៅកាលបរិច្ឆេទដែលសហព័ន្ធបានជម្រាបជូន។

ព័ត៌មានបន្ថែមជុំវិញការប្រកាសគ្រូបង្វឹកជម្រើសជាតិថ្មីរបស់កម្ពុជា ក្រុមការងារ CTS Sport នឹងធ្វើការជម្រាបជាបន្តបន្ទាប់ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT