Wang Junguang សច្ចា​យក​ឈ្នះ​ល្អ​​បំផុត​​លើ​ Zikreev​ ក្នុង​នាម​គូ​ឯក

បន្ទាប់​ពី​​ការ​ចាប់​ផ្ដើម​មិន​ល្អ​​​នៅ​ក្នុង​វិបត្តិ​កូវីដ​-១៩​ ​អ្នក​លេង​ឃីកបុកសីង​ “Golden Boy” Wang Junguang ​ដាក់​ផែន​ការ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ទូទាំង​ពិភព​លោក​សប្បាយ​​ចិត្ត​បំផុត​ ​ជា​ពិសេស​អ្នក​គាំទ្រ​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន។

​​នៅ​ថ្ងៃ​សុក្រ​ទី​២០​ ​​​ខែ​ វិច្ឆិកា​ ​ខាង​មុខ​ ​តារា​​​​សញ្ជាតិ​ចិន​​នឹង​​ប្រឈម​ជើង​ខ្លាំង​មក​ពី​រុស្សី ​និង​ជា​ម្ចាស់​​ជើង​​ឯក​មួយ​ថៃ​ពិភព​លោក​​មក​ពី​អឺរ៉ុប​ Aslanbek Zikreev ​ក្នុង​នាម​ជា​គូ​ឯក​នៅ​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX IV ​ដែល​​ត្រូវ​ផ្សាយ​ចេញ​ពី​​ប្រទេស​សិង្ហបុរី។

Wang Junguang សច្ចា យក ឈ្នះ ល្អ បំផុត លើ Zikreev ក្នុង នាម គូ ឯក | ONE  Championship - News

Wang ​បាន​ថ្លែង​ឲ្យ​ដឹង​​មុន​​ការ​ប្រកួត​ថា​ ៖«​ខ្ញុំ​ពិត​ជា​មាន​មោទកភាព​​ក្នុង​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​​​សម្រាប់​មនុស្ស​ជា​ទី​​ស្រលាញ់​របស់​ខ្ញុំ​​​ក្នុង​​អំឡុង​ពេល​ដ៏​ពិសេស​នេះ។ ​​ខ្ញុំ​នឹង​​​នាំ​យក​លទ្ធផល​ល្អ​បំផុត​​ត្រលប់​ទៅ​​ស្រុក​កំណើត​​​របស់​​​ខ្ញុំ​​វិញ​នៅ​​ Henan​ ដែល​ជា​​ក្រុង​​សម្បូរ​អ្នក​ហាត់​គុន​នៅ​ប្រទេស​ចិន»។

អ្នក​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​​នេះ​នឹង​អាច​​កើន​ទៅ​ដល់​លំដាប់​លេខ​២​​ក្នុង​​ក្បាច់​ឃីកបុក​សីង​​ប្រភេទ​ទម្ងន់​ strawweight ​ និង​ខិត​ជិត​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​​ថ្មី​​​​​​​ទល់​នឹង​​ម្ចាស់​ខ្សែ​ក្រវាត់​ Sam-A Gaiyanghadao។ ​

​វា​មិន​មាន​អ្វី​ត្រូវ​សង្ស័យ​ឡើយ​ដែល​ Wang ​គឺ​ជា​អ្នក​មាន​សមត្ថភាព​ម្នាក់​ និង​ អាច​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។ ​ជើង​ខ្លាំង​មក​ពី​ចិន​​បាន​​យក​ឈ្នះ​ Federico “The Little Big Man” Roma ​ក្នុង​ការ​បង្ហាញ​ខ្លួន​​លើក​ដំបូង​​ដោយ​ផ្ដួល​កីឡាករ​អាហ្សង់ទីន​​រួប​នេះ​ឲ្យ​​ដួល​ពីរ​ដង​​មុន​បន្ថែម​ជង្គង់​ និង​​កណ្ដាប់​ដៃ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី១។ ​​គ្រា​នោះ​ គេ​​បញ្ចប់​កីឡាករ​អាហ្សង់ទីន​​​ត្រឹម​ទឹក​ដំបូង​នេះ​​​ពេល​នៅ​សល់​១​វិនាទី​មុន​បញ្ចប់​ការ​ប្រកួត។ ​

​បុរស​មក​ពី​ Henan ​បាន​រំលឹក​ថា​​​​ ៖«​ខ្ញុំ​បាន​បង្កើត​ចន្លោះ​​​ឱកាស​​ស្វែង​រក​​ការ​ចេញ​ស្នៀត​​ ​ហើយ​បន្ទាប់​មក​​ខ្ញុំ​​ប្រើ​ស្នៀត​ផ្ដួល​​គេ​ឲ្យ​​ដួល។ ​ខ្ញុំ​ត្រូវ​តែ​ប្រញាប់​​​​បញ្ចប់​គេ​ ព្រោះ​​ខ្ញុំ​មាន​​ប្រៀប​ទៅ​ហើយ។ ​​​បន្ទាប់​មក​ ​ខ្ញុំ​ក៏​​ស្វែង​រក​ចន្លោះ​ផ្ដួល​រូប​គេ​ឲ្យ​ដួល​ម្ដង​ទៀត។ ​ខ្ញុំ​ដឹង​ថា​ បើ​​ដួល​​៣​ដង​​ក្នុង​មួយ​ទឹក​ ​​​នោះ​ការ​ប្រកួត​​នឹង​ត្រូវ​បញ្ចប់។ ​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​​ម៉ាត់​ឲ្យ​ខ្លាំង​ឡើង»។

គូ ប្រកួត ដែល ញុំាង ឲ្យ ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV កាន់ តែ  រីករាយ បំផុត | ONE Championship - Features

ជ័យជម្នះ​លើ​ Roma ​បាន​នាំ​ឲ្យ​ Wang ​​ឡើង​ទៅ​ជួប​​ Sam-A ​កាល​ខែ​ធ្នូ​កន្លង​ទៅ​​​​ក្នុង​ការ​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​​ឃីកបុកសីង​ពិភព​លោក​ ONE Strawweight ។
“Golden Boy” ​​ចេញ​ស្នៀត​យ៉ាង​គឃ្លើន​ និង​ បម្លាស់ទី​បាន​ល្អ​ក្នុង​ជំនួប​នេះ។ ​ប៉ុន្តែ​ ​វីរបុរស​​មួយ​ថៃ​​​ប្រើ​ភាព​វៃឆ្លាត​​​វ៉ៃ​ចំ​គោល​ដៅ​ជាង​ និង​ ​​ល្អ​គ្រប់គ្រាន់​រហូត​​ដល់​ឈ្នះ​​ពិន្ទុ​​ជា​ឯកច្ឆន្ទ​​ដើម្បី​រក្សា​ខ្សែ​ក្រវាត់​របស់​ខ្លួន។ ​

យ៉ាង​ណា​ក្ដី ​រឿង​​នេះ​មិន​បាន​ធ្វើ​ឲ្យ​ Wang ​បាត់​បង់​ការ​​តាំង​ចិត្ត​នោះ​ឡើយ។​ ​លើស​ពី​នេះ​ទៅ​ទៀត​​បុរស​វ័យ​ ២៥ ​ឆ្នាំ​បាន​​​កែ​ប្រែ​ពី​​បរាជ័យ​ទៅ​ជា​ការ​លើក​​ទឹក​ចិត្ត​ និង​ដាក់​គោល​ដៅ​​​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។ ​

Wang ​បាន​បញ្ជាក់​ថា​ ៖«​ខ្ញុំ​បាន​ដឹង​ថា​​ ខ្ញុំ​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​របស់​ខ្ញុំ​​ខក​ចិត្ត​ពី​ការ​ដណ្ដើម​​ខ្សែ​ក្រវាត់​ពិភព​​​​លោក​​កាល​ពេល​មុន។ ​ប៉ុន្តែ​ ខ្ញុំ​​នៅ​តែ​គិត​ថា ​ខ្ញុំ​អាច​យក​ឈ្នះ​ Sam-A​ បាន»។

​កីឡាករ​ទម្ងន់​ Strawweight ​សង្កត់​ធ្ងន់៖«​បច្ចុប្បន្ន​​ ខ្ញុំ​គ្រាន់​តែ​ផ្ដល់​បញ្ហា​ខ្លួះ​ៗ​ដល់​រូប​គេ​ប៉ុណ្ណោះ​ក្នុង​ប្រភេទ​ទម្ងន់​នេះ​។ ​សូម​ជឿជាក់​លើ​ខ្ញុំ​ ​ខ្ញុំ​នឹង​ផ្ដល់​បញ្ហា​កាន់​តែ​ធំ​ដល់​ Sam-A នា​ពេល​ក្រោយ​ទៀត។ ​ខ្ញុំ​នឹង​ដណ្ដើម​ខ្សែ​ក្រវាត់​​ត្រលប់​មក​វិញ​ និង ​ក្លាយ​ជា​កីឡាករ​កាន់​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE World Champion ​ដំបូង​ពី​ប្រទេស​ចិន»។

ដើម្បី​សម្រេច​បំណង​ទៅ​ថ្ងៃ​មុខ ​Wang ​​ត្រូវ​​ឆ្លង​​ឲ្យ​ផុត​ Zikreev ​​ដែល​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​បំផុត​នៅ​សង្វៀន​អន្តរជាតិ ONE ​លើក​ដំបូង​។
​មិន​ខុស​​គ្នា​ប៉ុន្មាន ​កីឡាករ​​រុស្សី​ក៏​មិន​ធម្មតា​ដែរ​ ​ព្រោះ​គេ​មាន​ស្នៀត​ល្អ​បំផុត​​​​ទាំង​ការ​ទាត់​ ​និង​វ៉ៃ​​ចេញ ជា​ពិសេស​ស្នៀត​​វ៉ៃ​ដង​​​ខ្លួន​​ក៏​​​អស្ចារ្យ​ដែរ​។ ​Wang ​​នឹង​​សម្លឹង​មើល​ចន្លោះ​ប្រហោង​, ​ទប់​​ស្នៀត​របស់​គូ​បដិបក្ខ ​ហើយ​​ ​វាយ​សង​​វិញ​ដោយ​គុណភាព។

​ប៉ុន្តែ​ បើ​សិន​ “Golden Boy” ​អាច​ទទួល​ «ជ័យជម្នះ​ដ៏​ល្អ​​ឥត​ខ្ចោះ»​​ ​​​គេ​​នឹង​មាន​ឱកាស​ទៅ​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​​​​​ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​លើក​ទី២​នៅ​ថ្ងៃ​អនាគត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT