Bayern Munich ​ស៊ី​មិន​ប្រណី​ក្រុម​ខ្សោយ ​សោះ ​ស៊ី​ដល់ ២០-២ ​មុន​បើក​រដូវកាល

ក្លឹប FC Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Rottach Egern ​ក្នុង​លទ្ធផល ២០-២ ​នា​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវ​កាល​ថ្មី​របស់​ខ្លួន។

Robert Lewandowski, Sandro Wagner, Maximilian Franzke ​និង​ Kingsley Coman ​សុទ្ធ​តែ​រក​បាន​៣​គ្រាប់​ដូច​គ្នា​ក្នុង​ប្រកួត​នេះ។ ស្រប​ពេល​កីឡាករ​៦​នាក់​ផ្សេង​ទៀត  រក​បាន​ម្នាក់​១​គ្រាប់ ​ក្នុ​ង​ការ​ប្រកួត​សម​ជើង​ត្រៀម​រដូវ​កាល​ថ្មី​ខាង​មុខ។ ត្បិត​តែ​ស៊ី​មិន​ប្រណី​យ៉ាង​នេះ​មែន ប៉ុន្តែ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ទៅ ​ក្រុម​សង​ខាង​បាន​ថត​រូប​ជុំ​គ្នា ​ដើម្បី​ទុក​ជា​អនុស្សាវរីយ​។

លោក Niko Kovač ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Bayern Munich ​បាន​ដាក់​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​ល្អ​បំផុត​លេង​ក្នុង​ប្រកួត​មួយ​នេះ ក្នុង​ន័យ​ជម្រើស​យក​១១​នាក់​ដែល​ល្អ​សម្រាប់​រដូវ​កាល​ក្រោយ។ មួយ​វិញ​ទៀត ​ពួកគេ​ក៏​ត្រូវ​លេង​ពាន​រង្វាន់​បើក​រដូវ​កាល  German Super Cup ​ទល់​ក្រុម​ Eintracht Frankfurt ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ផង​ដែរ៕ប្រភព៖ DailyMail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT