គ្រូ​បារាំង​ថា ​បរាជ័យ​ទល់​ក្រុម​ហ្វាំងឡង់ ​ជា​រឿង​ល្អ​សម្រាប់​ក្រុម​បារាំង​

​ក្រុម​បារាំង ​នឹង​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ព័រទុយហ្គាល់​នៅ​រាត្រី​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​។

​មុន​ការ​ប្រកួត​ធំ​នេះ​មក​ដល់ ​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​លេង​ចាញ់​ក្រុម​ហ្វាំងឡង់​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ។ ​ដោយ​បរាជ័យ​នេះ ​ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុម​បារាំង ​លោក Didier Deschamps ​អះអាង​ថា​ជា​ការ​ដាច់​តឿន​មួយ​យ៉ាង​ល្អ​សម្រាប់​កូន​ក្រុម​លោក។ ​ប្រកួត​ទល់​ហ្វាំងឡង់ ​បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​មើល​ឃើញ​ថា​អ្វី​ជា​ចំណុច​ខ្សោយ​ដែល​ត្រូវ​ពង្រឹង​ឡើង​វិញ។

​អ្នក​ចាត់ការ​ដែល​ជួយ​ដឹក​នាំ​ក្រុម​បារាំង​ឱ្យ​ឈ្នះ World Cup 2018 ​បាន​បន្ដ​ទៀត​ថា​៖ “វា​ជា​ការ​ត្រូវ​មួយ​កំផ្លៀង​ដ៏​ល្អ។ យើង​បាន​ឃើញ​ថា​យើង​នៅ​ខ្វះ​ខាត​និង​តែងតែ​លេង​មិន​ប្រយ័ត្ន​ត្រង់​ចំណុច​ណា។ ​ខ្ញុំ​គិត​ថា​ប្រកួត​នោះ​ជា​ប្រកួត​ចាញ់​ល្អ​ណាស់​សម្រាប់​ក្រុម​បារាំង ដើម្បី​ត្រៀម​នៅ​រាត្រី​នេះ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT