គ្រូ​អេស្ប៉ាញ ​សរសើរ​ស្វីស​ថា​ជា​ក្រុម​ល្អ​មួយ​នៅ​អឺរ៉ុប មិន​អាច​មើល​ស្រាល​

​លោក ​Luis Enrique ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​សរសើរ​ក្រុម​ជម្រើស​ជាតិ​ស្វីស​ថា​ជា​ក្រុម​ល្អ​មួយ​នៅ​អឺរ៉ុប ​មិន​អាច​មើល​ស្រាល​បាន​នោះ​ទេ។

​ក្រុម​អេស្ប៉ាញ ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ស្វីស​នៅ​យប់​នេះ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Nations League ​។ ​អេស្ប៉ាញ​ជា​ក្រុម​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ​ស្រប​ពេល​ក្រុម​ស្វីស​វិញ​នៅ​បាត​តារាង ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ឡើយ​ទេ។ ​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោកEnrique ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បញ្ជាក់​ថា​មិន​អាច​មើល​ស្រាល​ក្រុម​ស្វីស​បាន​ឡើយ។

​អតីត​អ្នក​ចាត់ការ​ក្រុម FC Barcelona ​​ខាង​លើ​បាន​និយាយ​ថា​៖ “ស្វីស​ជា​ក្រុម​ល្អ​មួយ​នៅ​អឺរ៉ុប ​ពួកគេ​លេង​ប្រយុទ្ធ​ល្អ។ ​ពួកគេ​ធ្វើ​ការ​ជាមួយ​គ្នា​បាន​យ៉ាង​ច្រើន។ ​ខ្ញុំ​បាន​ឃើញ​ពួកគេ​ប្រឹងប្រែង​លេង​ណាស់​នៅ​លើ​ទីលាន ​ហើយ​ពួកគេ​មិន​មាន​ចំណុច​ខ្សោយ​នោះ​ទេ។ វា​នឹង​ក្លាយ​ជា​ប្រកួត​ពិបាក​មួយ​សម្រាប់​យើង​ក្នុង​ការ​យក​ឈ្នះ​លើ​ពួកគេ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT