រូប​មួយ​សន្លឹក​នេះ ដល់​ម៉ោង​ធ្វើ​ឲ្យ Zidane ឈឺ​ក្បាល​ទៀត​ហើយ!

រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​ឈរ​កៀក​ស្មា​គ្នា​រវាង Luka Modric និង Damagoj Vida កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ជា​ពិសេស​គឺ​អ្នកចាត់ការ​ក្លឹប Real Madrid ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​ខ្លាច​ក្រែង​ខ្សែ​បម្រើ Modric ឆ្លង​ជំងឺ COVID-19 ម្នាក់​ទៀត។

Vida បាន​ចេញ​លទ្ធផល​វិជ្ជមាន ក្រោយ​លេង​បាន​មួយ​តង់​នៅ​ជំនួប​មិត្តភាព​ទល់​ក្រុម​ជម្រើស​ជាតិ​ទួរគី​កាល​ពី​ថ្ងៃ​មុន ហើយ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ សង្ស័យ​ថា​អាច​ឆ្លង​ដល់​មិត្ត​រួម​ក្រុម​ក្រូអាត​ទាំង​អស់​ទៀត​ផង ជា​ពិសេស​គឺ Modric ហ្នឹង​តែ​ម្តង ដែល​បាន​ថត​មុន​មួយ​ម៉ោង​ក្រោយ​រក​ឃើញ​ថា​Vida មាន​វិជ្ជមាន​ផ្ទុក​ជំងឺ COVID-19។

បញ្ជាក់​ថា កីឡាករ​របស់​ក្លឹប Real Madrid ​បច្ចុប្បន្ន​មាន ៣ រូប​ហើយ​ដែល​ផ្ទុក​ជំងឺ COVID-19 ដូច​ជា Militao, Casemiro និង Hazard បែប​នេះ​ប្រសិន​ណា​បាត់បង់ Modric ម្នាក់​ទៀត តំបន់​បម្រើ​ប្រាកដ​ជា​កាន់​តែ​ចុះ​ថយ​ជាក់ជា​មិន​ខាន៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT