(វីដេអូ) រំភើប​ណាស់! Fernandinho និង Jesus និយាយ​សាទរ​ដល់​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា

៩ ​វិច្ឆិកា ឆ្នាំ ២០២០ គឺ​ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៧ របស់​កម្ពុជា ហើយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រៅ​ស្រុក​ធំៗ​ជា​ច្រើន ក៏​បាន​បង្ហោះ​សារ​សាទរ​ព្រមៗ​គ្នា​ផង​ដែរ។

ជាក់ស្តែង​ក្លឹប​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​មួយ គឺ Manchester City ក៏​បាន​ចូលរួម​អបអរ​សាទរ​ដល់​ទិវា​ឯករាជ្យ​ជាតិ ៩ ​វិច្ឆិកា​នេះ​ដូច​គ្នា ដោយ​ក្រៅ​ពី​បង្ហោះ​រូបភាព ពួក​គេ​ក៏​មាន​ទាំង​បង្ហោះ​វីដេអូ ហើយ​ប្រើប្រាស់​កីឡាករ ២ រូប​ក្នុង​ការ​និយាយ​ពាក្យ​សាទរ​ជា​ភាសា​អង់គ្លេស​ទៀត​ផង។

ក្នុង​នោះ​រួម​មាន​ខ្សែ​បម្រើ Fernandinho និង​ខ្សែ​ប្រយុទ្ធ Gabriel Jesus ដែល​និយាយ​ពាក្យ​ថា៖ “Happy Independence Day, Cambodia”។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT