Pep ​ថា​ឆ្នាំ​នេះ​មិន​ងាយ​ទាយ​ដឹង​ថា​ក្រុម​ណា​ជា​ម្ចាស់​ពាន Premier League ​ទេ​

លោក ​Pep Guardiola ​ជឿ​ជាក់​ថា​រដូវ​កាល​នេះ​នឹង​មិន​ងាយ​ទាយ​ដឹង​មុន​ថា​ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ English Premier League ​នោះ​ទេ ​ដោយសារ​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់។

​ក្រុម Man City ​ដែល​ដឹក​នាំ​ដោយ​លោក Pep ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Liverpool ​នៅ​យប់​ស្អែក​នេះ​សម្រាប់​ប្រជែង​យក​៣​ពិន្ទុ។ ​ប្រកួត​នេះ​ដែរ ​ប្រសិន​បើ Man City ​ឈ្នះ ​នោះ​គម្លាត​រវាង​ក្រុម​ទាំង​ពីរ​នៅ​សល់​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ចាញ់​នោះ​មាន​ដល់​៨​ពិន្ទុ​ហើយ។ ខណៈ​ដែល Man City ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត។

​សម្រាប់​រដូវ​កាល​នេះ លោក Pep ​ជឿ​ជាក់​ថា​ការ​ប្រកួត Premier League ​នឹង​ស្វិត​ស្វាញ​ខ្លាំង មិន​ងាយ​ទាយ​ដឹង​ថា​ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ឡើយ។ ​ម្ចាស់​ពាន​រង្វាន់​រដូវ​កាល​នេះ ​នឹង​មិន​អាច​មាន​ពិន្ទុ​ខ្ពស់​ដូច​២​ឆ្នាំ​កន្លង​មក​ឡើយ។ ​កាល​ពី​៣​៣​ឆ្នាំ​មុន ​ក្រុម​ទាំង​អស់​សុទ្ធ​មាន​១០០​ពិន្ទុ ​៩៩​ពិន្ទុ ​និង​៩៨ ​ឯ​ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT