Messi ស៊ុត​ចោល ៤០ ជើង​ហើយ មិន​ទាន់​ចូល​ទី​សូម្បី​មួយ​គ្រាប់!

Lionel Messi ​នៅ​រដូវ​កាល ២០២០/២១ ត្បិត​បើ​រក​បាន ៤ គ្រាប់​ហើយ​ក្តី តែ​ទាំង ៤ គ្រាប់​នោះ​សុទ្ធ​តែ​ជា​បាល់​ប៉េណាល់ទី ដែល​លទ្ធផល​នេះ​ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ចម្លែកចិត្ត​ជា​ខ្លាំង ព្រោះ​រដូវ​កាល​មុនៗ​ធ្លាប់​តែ​សកម្ម​លើ​ការ​រក​គ្រាប់​បាល់។

ដោយ​ឡែក​នៅ​រដូវ​កាល​នេះ Top Scorer ឲ្យ Barcelona បែរ​ជា​យុវជន Ansu Fati ឯ​ណោះ​វិញ ដោយ​នៅ​លីគ​គេ​រក​បាន ៤ គ្រាប់ ហើយ​រាប់​គ្រប់​ការ​ប្រកួត គឺ​មាន​ ៥ គ្រាប់។

ចំពោះ​កីឡាករ​អាហ្សង់ទីន​ដែល​ជា​ប្រធាន​ក្រុម​ក៏​ព្យាយាម​ស៊ុត​មិន​ដក​ជើង​ដែរ តែ​មិន​អាច​សម្រេច​ទី​បាន​ដោយ​គិត​ជា​ស្ថិតិ​តាំង​ពី​បើក​រដូវ​កាល គឺ​លោក​ស៊ុត​ចេញ ៤០ លើក​ហើយ ជា​មធ្យម​រៀងរាល់​ការ​ប្រកួត​រមែង​មាន ៤,៦ ជើង​ដែល​ស៊ុត​ចេញ។

ស្ថិតិ​ដ៏​អាក្រក់​នេះ ក៏​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ព្រួយ​បារម្ភ បារម្ភ​ខ្លាច M10 គិត​រក​ផ្លូវ​ចង់​ចាកចេញ និង​ផ្ទេរ​ទៅ​ចូលរួម​នៅ Manchester City ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​សំណព្វ Pep Guardiola នា​ឆ្នាំ ២០២១ ខាង​មុខ​វិញ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT