(វីដេអូ) Firmino កាន់​តែ​ដេក​ព្រួយ ​ក្រោយ Jota ឡើង​ជើង​ស៊ុត Hat-Trick ឲ្យ​ហង្ស​នៅ UCL

ហង្ស​ក្រហម Liverpool សម្រេច​យក​បាន ៣ ពិន្ទុ​ពី​ក្រុម​ខ្លាំង​នៅ​អ៊ីតាលី Atalanta ក្រោម​លទ្ធផល ៥-០ ​មិន​គួរ​ឲ្យ​ជឿ នៅ​វគ្គ​ចែក​ពូល​ជុំ​ទី ៣ ក្នុង​ពូល D កាល​ពី​យប់​មិញ។

Liverpool បញ្ចប់​គោលដៅ​បាន​ល្អ ដោយ ១៥ លើក​ដែល​ស៊ុត​ចេញ ចំ​គោលដៅ ១២ លើក ធ្វើ​បាន ៥ ​គ្រាប់ ចេញ​ពី​ជើង​របស់ Diogo Jota ដល់​ទៅ ៣ ​គ្រាប់​ម្នាក់​ឯង​ចន្លោះ​នាទី ១៦,៣៣ និង ៥៤ ហើយ​ Mohamed Salah និង Sadio Mane អម​ម្នាក់​មួយ​គ្រាប់​ថែម​ទៀត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=rqKPibykDVs

វា​ជា​រឿង​រសើប​មួយ សម្រាប់ Jota ដែល​មក​លេង​នៅ​តំណែង​ប្រយុទ្ធ​កណ្តាល​ជំនួស Firmino ត្រឹម​តែ ៦៥ នាទី​ប៉ុន្តែ​អាច​រក​បាន​ដល់ Hat-Trick។ សម្រាប់​ប្រកួត​បន្ទាប់​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​រំអុក​ឲ្យ​លោក Jurgen Klopp គួរ​បន្ត​ប្រើ​ប្រព័ន្ធ​លេង​ដ៏​ល្អ​មួយ​នេះ​បន្ត​ទៅ​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT