មិន​គួរ​ឱ្យ​ជឿ! Royal ​អាច​យក​ឈ្នះ​ក្រុម Spurs ​បាន​ក្នុង​លទ្ធផល ​១-០

​ក្រុម Royal Antwerp ​របស់​ប្រទេស​បែលហ្សិក​បាន​យក​ឈ្នះ​លើ​ក្រុម Spurs ​បាន​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម​របស់​លោក Jose ​បាន​ដាក់​កីឡាករ​ជម្រើស​ទី​២​លេង​ក្នុង​ការ​ប្រកួត​តង់​ទី​១ ​ប៉ុន្តែ​បន្ទាប់​ពី​ត្រូវ​ក្រុម Royal ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​១​គ្រាប់​មុន​ហើយ ​ទើប​ពួកគេ​បាន​ដាក់​កីឡាករ​ពេញ​ជើង​វិញ​សម្រាប់​ការ​ប្រកួត​តង់​ទី​២។ ​តែ​ការ​ប្រកួត​៤៥​នាទី​ចុង​ក្រោយ​នោះ គឺ​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ ពោល​គឺ​ក្រុម Spurs ​នៅ​តែ​បរាជ័យ​ដដែល​ក្រោម​ថ្វី​ជើង​ក្រុម​ជើង​ខ្លាំង​បែលហ្សិក​នេះ។

​Royal ​លេង​២​ប្រកួត​មក​នេះ ​ឈ្នះ​ទាំង​ពីរ​ប្រកួត​តែ​ម្ដង ​កំពុង​ឈរ​នៅ​កំពូល​តារាង ស្រប​ពេល​ក្រុម Spurs ​វិញ ​ធ្លាក់​ទៅ​លេខ​២​បណ្ដោះអាសន្ន​សិន។ ​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នេះ ​នៅ​មាន​ច្រើន​ប្រកួត​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT