ក្តៅ! គ្មាន​ការ​ជួប​គ្នា​រវាង Ronaldo និង Messi នៅ​យប់​នេះ

ការ​ធ្វើ​តេស្ត​រក​មើល​ជំងឺ COVID-19 របស់​កីឡាករ​ឆ្នើម Cristiano Ronaldo នៅ​តែ​បង្ហាញ​លទ្ធផល​វិជ្ជមាន​ដដែល ដែល​រុញ​ឲ្យ​លោក​ត្រូវ​ខកខាន​ការ​ចូលរួម​ប្រកួត​នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៩ ​តុលា​សម្រាប់​ការ​ជួប Barcelona។

នេះ​ជា​ការ​សោកស្តាយ​ដ៏​ខ្លាំង​មួយ​សម្រាប់​អ្នក​គាំទ្រ ព្រោះ​តារា​ឆ្នើម Lionel Messi និង Cristiano Ronaldo ខាន​ប៉ះ​គ្នា​លើ​ទីលាន​រយៈ​ពេល​ជាង ២ ឆ្នាំ​កន្លះ​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ក៏​សល់​ឱកាស​មួយ​ទៀត​សម្រាប់​ជើង​ទី ២ វគ្គ​ចែក​ពូល​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៩ ​ខែ​ធ្នូ។

បញ្ជាក់​ថា Barcelona ក៏​ត្រូវ​អវត្តមាន​ខ្សែ​ការពារ​សំខាន់ Gerard Pique មួយ​រូប​ផង​ដែរ ក្រោយ​ពី​ទទួល​បាន​កាត​លឿង​នៅ​ប្រកួត​ជុំ​ទី ១។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports វេលា​ម៉ោង​ ០៣:០០ នាទី​រំលង​អាធ្រាត្រ ដែល​ធ្វើ​ការ​អធិប្បាយ​ដោយ Admin G1!

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT