Kroos ​ថា Real Madrid ​នឹង​លេង​ឱ្យ​ល្អ​ជាង​ប៉ះ Barca ​ទៀត ដើម្បី​ឈ្នះ ​Monchengladbach ​

​​ក្រុម Real Madrid ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Monchengladbach ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ ​ក្រុម Real Madrid ​បាន​បើក​ឆាក​កន្លង​ទៅ ចាញ់​ក្រុម ​Shakhtar ​ក្នុង​លទ្ធផល ៣-២ ​កាល​ពី​សប្ដាហ៍​មុន​នេះ។ ​ខណៈ​ដែល​ការ​ប្រកួត​ទី​២​នេះ ​ពួកគេ​នឹង​ប៉ះ​ក្រុម Monchengladbach ​របស់​អាល្លឺម៉ង់​ម្ដង ដែល​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន។

​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ ​ខ្សែ​បម្រើ Toni Kroos ​បាន​និយាយ​ថា​៖ “យើង​លេង​មិន​ល្អ​២​ប្រកួត​កន្លង​មក ​មុន​ប៉ះ Barcelona ​។ ​ប៉ះ Cadiz ​យើង​លេង​ដោយ​កីឡាករ​ម្នាក់​ៗ ​លេង​មិន​ដល់​កម្រិត​របស់​ខ្លួន​ឡើយ។ តែ​យ៉ាង​នេះ​ក្ដី ​យើង​បាន​បង្ហាញ​ការ​លេង​យ៉ាង​ល្អ​ឡើង​វិញ​ពេល​ប៉ះ Barcelona ​។ ​ប្រកួត​នៅ​រាត្រី​នេះ យើង​នឹង​លេង​ឱ្យ​ល្អ​ជាង​មុន​ទៀត ដើម្បី​យក​ជ័យជម្នះ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT