Toni Kroos ប្រាប់​មូលហេតុ​ដែល Real លេង​ឈ្នះ Barca តែ​រមែង​លេង​ចាញ់​ក្រុម​តូចៗ

ខ្សែ​បម្រើ Toni Kroos បាន​ផ្តល់​បទសម្ភាសន៍​មុន​ដល់​ការ​ប្រកួត ទល់ Borussia Monchengladbach នៅ​យប់​នេះ ដោយ​ប្រាប់​ពី​ស្ថានភាព​របស់​ក្លឹប Real Madrid នា​រយៈ​ពេល​ចុង​ក្រោយ បន្ទាប់​ពី​ទើប​យក​ឈ្នះ Barcelona ៣-១។

វា​គឺ​ពិត​ជា​ចម្ងល់​មួយ ដែល​គេ​ឆ្ងល់​ថា ហេតុអ្វី​ពេល​ប៉ះ Barcelona ក្លឹប​ស្តេច​ស​លេង​បាន​ល្អ​យ៉ាង​នេះ ហើយ​ដូច​ប៉ះ Cadiz ក្រុម​ទើប​ប្រូម៉ូត​ឡើង​អី​ជា​ដើម បែរ​ជា​ចាញ់​ទៅ​វិញ។

Kroos បាន​និយាយ​អំពី​រឿង​នេះ​ថា៖ “យើង​លេង​បាន​ល្អ​ច្រើន​ពេល​ប៉ះ Barcelona តែ​ពេល​ប៉ះ​ក្រុម​តូច​បែរ​ជា​បាត់បង់​ពិន្ទុ​ទៅ​វិញ ដោយ​នោះ​ក៏​ដោយសារ​តែ​កង្វះខាត​នៃ​ការ​បំផុស​ទឹកចិត្ត​ក្នុង​ការ​ប្រកួត”។

លោក​បន្ត៖ “ពេល​ប៉ះ Cadiz ប្រសិន​យើង​នៅ​តែ​បន្ត​លេង​បែប​ហ្នឹង កុំ​ថា​ឡើយ​ក្រុម​នៅ​លីគ​លំដាប់​ទី ៤ ក៏​យើង​ចាញ់​ដែរ ប៉ុន្តែ​ពេល​ប៉ះ Shaktar មិន​រាប់​ថា​ជា​ក្រុម​តូច​ទៀត​ទេ ព្រោះ​នៅ Champions League គ្មាន​ក្រុម​តូច​ឡើយ ហើយ​ជាមួយ​បរាជ័យ​ទាំង​នោះ​ពិត​ជា​មាន​សម្ពាធ​សម្រាប់​យើង​ខ្លាំង​ណាស់”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT