Silva ចង់​ឲ្យ​ក្លឹប Man City ​យក​កីឡាករ​បារាំង​ម្នាក់​ដែល​ជា​មិត្ត​ចាស់​របស់​ខ្លួន

កីឡាករ Bernardo Silva បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​ឃើញ​ក្លឹប​មេឃ​ខៀវ Manchestser City ដាក់​គោលដៅ លើ​ការ​នាំ​យក​យុវជន​បារាំង Kylian Mbappe ចេញ​ពី​ក្លឹប Paris Saint-Germain។

ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ​របស់ PSG នា​រដូវ​កាល​នេះ រក​បាន ៦ គ្រាប់​ហើយ ដោយឡែក​ឈ្មោះ​របស់​គេ​ក៏​បន្ត​ស្ថិត​ក្នុង​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​យក្ស​ក្រៅ​តំបន់ មាន​ដូច​ជា Real Madrid ជា​ដើម​ផង​ដែរ។

យ៉ាងណាមិញ​សម្រាប់ Silva នៅ​ពេល​ដែល​គេ​ចោទ​សួរ អំពី​កីឡាករ​បារាំង​ដែល​លោក​ចង់​បាន​ឲ្យ​មក​លេង​នៅ City គេ​បាន​ប្រាប់​សារព័ត៌មាន L’Equipe ថា៖ “Kylian Mbappe គេ​គឺ​ជា​កីឡាករ​ដ៏​ពិសេស​ម្នាក់​តាំង​ពី​នៅ Monaco ហើយ​គ្រា​នៅ​ទី​នោះ​គេ​ក៏​ជា​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ម្នាក់​ដែរ អ៊ីចឹង​បើ​យើង​អាច​ទិញ​គេ​បាន នោះ​វា​មិន​ជា​រឿង​អាក្រក់​ឡើយ”៕
ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT