មុន​យក Partey លោក Arteta ដាក់​គោលដៅ​ចង់​បាន​កីឡាករ​ម្នាក់​នេះ​ទេ

អ្នកចាត់ការ​លោក Mikel Arteta ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​គោលដៅ​ធំ​លើ​ការ​នាំ​យក Houssem Aouar ​នៅ​រដូវ​ក្តៅ​កន្លង​ទៅ ពោល​ Thomas Partey ជា​រ៉ាដា​បន្ទាប់​តែ​ប៉ុណ្ណោះ។

ប្រភព​ពី L’Equipe បាន​ចុះ​ផ្សាយ ក្លឹប​កាំភ្លើង​ធំ​ក៏​សាកល្បង​ដាក់​សំណើ​ទៅ​ក្លឹប Lyon ដែរ តែ​ចរចា​មិន​ត្រូវរ៉ូវ​ពាក់ព័ន្ធ​នឹង​តម្លៃ​ខ្លួន​របស់​គេ ហើយ​ទើប​ថ្ងៃ​បញ្ចប់​ទីផ្សារ​ដោះដូរ​ទម្លាក់​លុយ​យក Partey មក​ជំនួស​តែ​ម្តង។

យ៉ាងណាមិញ​នេះ​មិនមាន​ន័យ​ថា​ពួក​គេ​នឹង​បោះបង់​ត្រឹម​ហ្នឹង​ទេ ពោល​គឺ​នៅ​ខែ​មករា​ខាង​មុខ Arsenal នឹង​សាកល្បង​ចរចា​សារ​ជា​ថ្មី ក្នុង​ការ​នាំ​យក Aouar មក​ជួយ​ពង្រឹង​នៅ​តំបន់​បម្រើ​របស់​ខ្លួន។

គួរ​បញ្ជាក់​ថា​ចំណូល​ថ្មី Partey បាន​ចូលរួម​លេង​ឲ្យ Arsenal ៣ ប្រកួត​ហើយ រាប់​ទាំង​មួយ​ប្រកួត​នៅ Premier League ដែល​ក្លឹប​រង​បរាជ័យ ០-១ ក្រោម​ថ្វី​ជើង​របស់ Leicester City កន្លង​ទៅ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT