មាន​តែ​ក្រុម​មួយ​គត់​ដែល​មិន​ទាន់​ឲ្យ Barcelona យក​ឈ្នះ​បាន​នៅ​ប្រវត្តិសាស្ត្រ​ពាន​រង្វាន់​អឺរ៉ុប

Barcelona ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ក្លឹបកំពូលមួយប្រចាំ​ព្រឹត្តិការណ៍​ដណ្ដើម​ពាន​អឺរ៉ុប​របស់ UEFA ដោយ​ក្នុង​ប្រវត្តិសាស្ត្រ​ពួក​គេ​បាន​លើក​ពាន​ Champions League ៥ លើក European Super Cups ៥ លើក Fairs Cups ៣ លើក និង Cup Winners’ Cups ៤ លើក។

​ក្លឹប​យក្ស​នៅ​តំបន់​កាតាឡាន់​បាន​ចូលរួម​ការ​ប្រកួត​ពាន​អឺរ៉ុប​លើក​ដំបូង​បង្អស់​នៅ​ឆ្នាំ ១៩៥៥ ហើយ​គិត​មក​ទល់​ឆ្នាំ ២០២០ មាន​តែ​ក្រុម ២ ប៉ុណ្ណោះ​ដែល​ពួក​គេ​មិន​ទាន់​អាច​យក​ឈ្នះ​បាន។

ក្នុង​នោះ​មាន​ក្លឹប Slovan Bratisalava ​របស់ប្រទេសស្លូវ៉ាគី នៅ​ឆ្នាំ ១៩៦៩ កំឡុង​ការ​ប្រកួត​ពាន Cup Winners’ Cup តែ​ក្រុម​នេះ​បាន​ជួប​តែ​ម្តង​គត់ ដូច្នេះ​ហើយ​យើង​រាប់​តែ​ឈ្មោះ​ក្លឹប​មួយ​ផ្សេងទៀតប៉ុណ្ណោះ នោះ​គឺ Dundee United ដែល​ធ្លាប់​ប៉ះ​គ្នា ៤ លើក​នៅ​ព្រឹត្តិការណ៍​របស់ UEFA។

លទ្ធផល​បរាជ័យ​ទាំង ៤ លើក​របស់ Barcelona ទល់​ក្រុម​ខាង​លើ​មាន​ដូច​ត​ទៅ៖

ថ្ងៃ​ទី ២៥ ​តុលា ឆ្នាំ ១៩៦៦ ចាញ់​ក្នុង​លទ្ធផល ១-២ នៅ​ពាន Inter-Cities Fairs Cup
ថ្ងៃ​ទី ១៦ ​វិច្ឆិកា ឆ្នាំ ១៩៦៦ ចាញ់​ក្នុង​លទ្ធផល ២-០ នៅ​ពាន Inter-Cities Fairs Cup ជើង​ទី ២
​ថ្ងៃ​ទី ៤ ​មិនា​ ឆ្នាំ ១៩៨៧ ​ចាញ់​ក្នុង​លទ្ធផល ១-០ នៅ​ពាន UEFA Cup (សព្វថ្ងៃ​ប្តូរ​មក​ជា Europa League)
​ថ្ងៃ​ទី ១៨ ​មិនា ឆ្នាំ ១៩៨៧ ​ចាញ់​ក្នុង​លទ្ធផល ១-២ ​នៅ​ពាន UEFA Cup ជើង​ទី ២៕

បញ្ជាក់​ថា ក្លឹប Dundee United គឺ​ជា​ក្លឹប​មាន​អាយុកាល ១១១ ឆ្នាំ​មក​ហើយ ដោយ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ស្កុតឡែន ហើយ​នៅ​ឆ្នាំ ២០២០ នេះ ពួក​គេ​កំពុង​ឈរ​ចំណាត់ថ្នាក់​ទី ៦ នៅ​ក្របខ័ណ្ឌ​កំពូល Scottish Premiership៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT