ទិន្នន័យ​ចេញ​ហើយ! នេះ​កីឡាករ​ល្បឿន​លឿន​ទាំង ១០ នៅ UCL រដូវ​កាល ២០១៩/២០

ថ្មីៗ​នេះ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ទើប​តែ​ប្រកាស​នូវ​ទិន្នន័យ​ច្បាស់ការ ពាក់ព័ន្ធ​នឹង​កីឡាករ​ល្បឿន​លឿន​បំផុត​ទាំង ១០ រូប ប្រចាំ​ព្រឹត្តិការណ៍​នៅ​រដូវ​កាល ២០១៩/២០។

ក្នុង​នោះ​កីឡាករ​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ ​គឺ​ស្ថិត​ក្នុង​ជំនួប​នៃ​ការ​ប៉ះ​គ្នា នា​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្លឹប PSG និង Bayern Munich ប្រើ​ល្បឿន​ខ្ពស់​បំផុត​ដល់ ៣៣,៩៨ គ.ម/ម៉។ យើង​ធ្វើ​ការ​បង្ហាញ​ដូច​ត​ទៅ៖

១០) Luis Muriel ​នៅ​ជំនួប Atalanta ប៉ះ PSG រត់​បាន​ដល់​ល្បឿន ៣៣,០១ គ.ម/ម៉
៩) Erling Haaland នៅ​ជំនួបDortmund ប៉ះ PSG រត់​បាន​ដល់​ល្បឿន ៣៣,០២ គ.ម/ម៉
៨) Kingsley Coman ​នៅ​ជំនួប Bayern ប៉ះ PSG រត់​បាន​ដល់​ល្បឿន ៣៣,២ គ.ម/ម៉
៧) Ferland Mendy នៅ​ជំនួប Real Madrid ប៉ះ Man City រត់​បាន​ដល់​ល្បឿន ៣៣,៣២ គ.ម/ម៉
៦) Kyle Walker នៅ​ជំនួប Man City ប៉ះ Lyon រត់​បាន​ដល់​ល្បឿន ៣៣,៣៥ គ.ម/ម៉
៥) Alphonso Davies នៅ​ជំនួប Bayern ប៉ះ PSG រត់​បាន​ដល់​ល្បឿន ៣៣,៣៧ គ.ម/ម៉
៤) Achraf Hakimi នៅ​ជំនួប Dortmund ប៉ះ PSG រត់​បាន​ដល់​ល្បឿន ៣៣,៤៦ គ.ម/ម៉
៣) Hans Hateboer នៅ​ជំនួប Atalanta ប៉ះ PSG ​រត់​បាន​ដល់​ល្បឿន ៣៣,៧១ គ.ម/ម៉
២) Lukas Klostermann នៅ​ជំនួប RB Leipzig ប៉ះ PSG ​រត់​បាន​ដល់​ល្បឿន ៣៣,៨២ គ.ម/ម៉
១) Kylian Mbappe ​នៅ​ជំនួប PSG ប៉ះ Bayern រត់​បាន​ដល់​ល្បឿន ៣៣,៩៨ គ.ម/ម៉៕
ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT