Man City ​នឹង​លេង​ដោយ​អត់​ខ្សែ​ប្រយុទ្ធ​ Aguero ​យ៉ាង​តិច​១​ខែ​

​ក្រុម Manchester City ​របស់​លោក Pep ​នឹង​ត្រូវ​លេង​ដោយ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់ Sergio Aguero  ​យ៉ាង​តិច​១​ខែ​ឯ​ណោះ ដោយសារ​តែ​រង​របួស​សរសៃ​ពួរ​ជា​ថ្មី​ម្ដង​ទៀត។

​ក្រុម​មេឃ​ខៀវ ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បារាំង Marseille ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ​សម្រាប់​ការ​ប្រកួត​នេះ ​Man City ​នឹង​មិន​មាន​ខ្សែ​ប្រយុទ្ធ​ស្នូល​ឡើយ ដោយសារ​តែ​ពួកគេ​កំពុង​ជួប​វិបត្តិ​មិន​មាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ដំបូង ព្រោះ​របួស​អស់​ហើយ។

​ទាំង Jesus ​និង​ Liam Delap សុទ្ធ​តែ​អវត្តមាន​ដូច​គ្នា។ ដូច្នេះ​មាន​ន័យ​ថា​លោក Pep ​ទំនង​ជា​នឹង​ប្រើ​កីឡាករ​នៅ​តំបន់​បម្រើ​មក​លេង​ឡើង​ប្រយុទ្ធ​ជាក់​ជា​មិន​ខាន ដូចជា​ Riyad Mahrez ​ជា​ដើម។ ​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ​លោក Pep ​ក៏​បាន​ព្យាយាម​ទិញ​ខ្សែ​ប្រយុទ្ធ​មក​បន្ថែម​ដែរ តែ​គួរ​ឱ្យ​ស្ដាយ​ពួកគេ​មិន​អាច​សម្រេច​គោលដៅ​បាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT