Bartomeu ​៖ ​មាន Messi ​ជឿ​ថា Barcelona ​នឹង​លើក​ពាន​រដូវ​កាល​នេះ​

​លោក Bartomeu ​ជឿ​ជាក់​ថា​វត្តមាន Lionel Messi ​នៅ​រដូវ​កាល​នេះ នឹង​អាច​ជួយ​ក្រុម FC Barcelona ​ឈ្នះ​ពាន​រង្វាន់​ជាក់​ជា​មិន​ខាន ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman ​។

​កាល​ពី​ម្សិលមិញ​នេះ ថ្នាក់​ដឹក​នាំ​ក្រុម FC Barcelona ​បាន​បើក​ការ​ប្រជុំ​គ្នា ​ដើម្បី​ជជែក​រឿង​កើត​ឡើង​ក្នុង​ក្លឹប​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​ជា​លទ្ធផល​បន្ទាប់​ពី​ប្រជុំ​ចប់ លោក Bartomeu ​ដែល​ជា​ប្រធាន​ក្លឹប​បាន​អះអាង​ថា​តំណែង​របស់​លោក​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។ ​លោក​គ្មាន​ហេតុ​ផល​ណា​មួយ​ដើម្បី​ចុះ​ចេញ​ពី​តំណែង​ឡើយ ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​គាំទ្រ​លោក​ទាំង​អស់។

​មួយ​វិញ​ទៀត​សម្រាប់​រដូវ​កាល​នេះ ​លោក​មាន​ទំនុក​ចិត្ត​ថា​ Koeman ​នឹង​អាច​យក​ពាន​រង្វាន់​មក​ឱ្យ​ក្លឹប​បាន​មិន​ខាន ព្រោះ​វត្តមាន​របស់ Messi ​គឺ​ជា​កត្ដា​ជំរុញ​ខ្លាំង​បំផុត​មួយ​ទៅ​ហើយ។ Messi ​ជា​កីឡាករ​មាន​សមត្ថភាព​ម្នាក់ ដែល​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​បាន​គ្រប់​ពេល៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT