Ramos ​៖ Lenglet ​ចាប់​ខ្ញុំ ពេល​ខ្ញុំ​លោត​តែត​បាល់ ​វា​ច្បាស់​ប៉េណាល់ទី​

Sergio Ramos ​បាន​បញ្ជាក់​ថា​ការ​ទទួល​បាន​ប៉េណាល់ទី​របស់​ខ្លួន ពិត​ជា​ត្រឹមត្រូវ​ហើយ ព្រោះ​ខ្សែ​ការពារ Lenglet ​បាន​ទាញ​រូបគេ​ពេល​ព្យាយាម​លោត​បាល់​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ថា​១​បាល់​របស់ Ramos ​មិន​សម​ទទួល​បាន​ប៉េណាល់ទី​ឡើយ ព្រោះ Lenglet ​មិន​មាន​កំហុស​ឡើយ។

​ដោយ​ឡែក​លោក​ថែម​ទាំង​បញ្ជាក់​ទៀត​ថា VAR ​បច្ចុប្បន្ន​នៅ​អេស្ប៉ាញ​ហាក់​ដូចជា​ប្រឆាំង​ជាមួយ​ក្រុម FC Barcelona ​ខ្លាំង​ណាស់។​ឆ្លើយ​តប​ជាមួយ​មតិ​ទាំង​អស់ Ramos ​ដែល​ជា​អ្នក​នៅ​ហេតុការណ៍​ផ្ទាល់​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​វា​សម​នឹង​ប៉េណាល់ទី។

គាត់​បាន​ចាប់​ទាញ​ខ្ញុំ ពេល​ខ្ញុំ​លោត​តែត​បាល់ ហើយ​វា​ច្បាស់​ណាស់។ វា​មិន​ស្មើ​ភាព​ទេ​នៅ​ពេល​យើង​កាត់​ក្ដី​លើ​អាជ្ញាកណ្ដាល​ដែល​បាន​មើល​ឃើញ​ច្បាស់​នោះ។ យើង​គួរ​តែ​ផ្ដល់​ការ​គោរព​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT