ខ្សែបម្រើ Willian របស់ក្រុម Chelsea បានបង្ហើបថារូបគេនៅតែមានចិត្តចង់ធ្វើការជាមួយលោក Jose Mourinho ម្ដងទៀតនៅថ្ងៃណាមួយ ព្រោះថាអ្នកចាត់ការរូបនេះគឺល្អជាងគេលើលោក។
កីឡាករប្រេស៊ីលខាងលើនេះធ្លាប់ធ្វើការក្រោមការដឹកនាំរបស់លោក Jose Mourinho អំឡុងពេលដឹកនាំក្រុម Chelsea ហើយថែមទាំងលើកពាន Premier League បានថែមទៀត។ និយាយក្នុងកិច្ចសម្ភាសន៍មួយ Willian បានបញ្ជាក់ថារូបគេពិតជាសរសើរការដឹកនាំរបស់លោកអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខ្លាំងណាស់។ រូបគេ និង Jose មានទំនាក់ទំនងល្អ ការយល់ចិត្តច្រើន ទើបធ្វើឱ្យការធ្វើការជាមួយគ្នាអំឡុងពេលនៅ Chelsea បានជោគជ័យ។ នៅថ្ងៃណាមួយ រូបគេរំពឹងថានឹងបានចូលរួមជាមួយលោក Jose ម្ដងទៀត ប៉ុន្តែពេលនេះខ្លួនកំពុងសប្បាយចិត្តនៅក្រុមតោខៀវនៅឡើយទេ។
“Mourinho ជាអ្នកចាត់ការល្អជាងគេ ដែលខ្ញុំធ្លាប់ធ្វើការជាមួយ។ យើងមានទំនាក់ទំនងល្អ យើងរាប់អានគ្នាដូចមិត្តភក្ដិ។ ជួនកាលយើងជជែកគ្នា chat Messages ទៅគ្នាទៅវិញទៅមកតាម WhatsApp។ គាត់ជាអ្នកចាត់ការល្អ ខ្ញុំសង្ឃឹមថាខ្ញុំអាចធ្វើការជាមួយគាត់ម្ដងទៀតនៅពេលខាងមុខ”។ សម្ដីរបស់កីឡាករវ័យ២៩ឆ្នាំខាងលើ៕ប្រភព៖ DailyMail