ធ្វើ​បាន​ល្អ​មែន Bayern Munich ​យក​ឈ្នះ AT Madrid ​បាន​ក្នុង​លទ្ធផល ៤-០

​មិន​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ ​ក្រុម Bayern Munich ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​បាន​ដដែល ​ដោយ​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ៤-០ ​ឯ​ណោះ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​ដំណើរ​ការពារ​តំណែង​ជើង​ឯក​របស់ Bayern Munich ​ហាក់​ដូចជា​មិន​ពិបាក​នោះ​ទេ ​បើ​ទោះ​ជា​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ខាង​ការពារ AT Madrid ​ក៏​ដោយ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​នៅ​ត្រឹម​តង់​ទី​១ ពួកគេ​អាច​នាំ​មុខ​បាន​មុន​ដល់​ទៅ​២​គ្រាប់​ហើយ ដោយ Coman ​១​គ្រាប់ និង ​Goretzka ​១​គ្រាប់។ ​ឈាន​ដល់​តង់​ទី​២ ពួកគេ​ថែម​បាន​២​គ្រាប់​ទៀត ​ដោយ Tolisso ​១​គ្រាប់ ​និង Coman ​១​គ្រាប់​ទៀត។

​ចប់​ការ​ប្រកួត Bayern Munich ​ឈរ​នៅ​លេខ​១​ក្នុង​ពូលA ​ដោយ​សារ​តែ​យក​ឈ្នះ​លើ​ក្រុម AT Madrid  ​បាន​ក្នុង​លទ្ធផល ​៤-០។ ​ប្រកួត​បន្ទាប់​របស់​ពួកគេ​នឹង​ប៉ះ​ក្រុម​ Salzburg ​នៅ​ថ្ងៃ​ទី​២៨​ខាង​មុខ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT