Zidane ​ថា Real Madrid ​លេង​ដោយ​គ្មាន​ទំនុក​ចិត្ត​ទើប​ចាញ់​យប់មិញ​

​លោក Zidane ​បាន​អះអាង​ថា​សមាជិក​ក្រុម Real Madrid ​លេង​ទល់​ក្រុម​ Shakhtar Donetsk ​នៅ​យប់មិញ​នេះ ​ហាក់​ដូចជា​គ្មាន​ទំនុក​ចិត្ត​អ្វី​បន្តិច​សោះ​ឡើយ ទើប​ធ្វើ​ឱ្យ​បរាជ័យ​។

​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម  Shakhtar Donetsk ​ក្នុង​លទ្ធផល ៣-២ ​មក ​លោក Zidane ​បាន​ចូល​ទៅ​និយាយ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ជា​ច្រើន​នាទី ​មុន​ពេល​ត្រលប់​ទៅ​ចូល​តុ​សន្និសីទ​កាសែត។ ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​បាន​និយាយ​ថា​ក្រុម​ទាំង​មូល​លេង​ដោយ​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ទើប​បាន​ជា​បរាជ័យ​បែប​នេះ​។

​Zidane ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា​៖ “ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ ​បរាជ័យ ​គ្រប់​គ្នា​សុទ្ធ​តែ​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​អ្វី​ដែល​ត្រូវ​មើល​ទៅ​មុខ​ទៀត​គឺ​ជា​ការ​ប្រកួត​ទល់​ក្រុម Barcelona ​។ ​យើង​ត្រូវ​តែ​បញ្ចប់​ភាព​រញ៉េរញ៉ៃ​ក្នុង​ក្រុម​ឱ្យ​បាន ទើប​អាច​ទៅ​មុខ​បាន​ទៀត”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT