Barcelona ​លត់​ក្រុម ​Ferencvaros ​៥-១ ​ក្នុង​ការ​ប្រកួត​ពាន UCL ​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​ក្រុម​មិន​សូវ​ល្បី​ Ferencvaros ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ ៥-១ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​Messi ​បាន​បើក​ការ​នាំ​មុខ​បាន​មុន​ឱ្យ​ក្រុម Barcelona ​ដោយ​បាល់​ប៉េណាល់ទី ​មុន​ពេល​កីឡាករ​វ័យ​ក្មេង​កំពុង​ឡើង​ជើង Ansu Fati ​បន្ថែម​គ្រាប់​បាល់​ទី​២​បាន​សម្រេច​។ ​៣​គ្រាប់​ទៀត ​របស់​ក្រុម​អ្នក​មាន​បុណ្យ​សម្រាប់​ការ​ប្រកួត​នេះ​ធ្វើ​បាន​ដោយ Coutinho , Pedri ​និង Dembele ​។ ​

​ដោយ​ឡែក​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​Pique ​បាន​ទទួល​បាន​កាត​ក្រហម ​នៅ​នាទី​៦៨ ​ក្រោយ​ពី​បង្ក​កំហុស​លើ​ក្រុម Ferencvaros ​។ ​នេះ​បញ្ជាក់​ការ​ប្រកួត​បន្ទាប់​ទល់​ក្រុម Juventus ​គឺ​ខ្សែ​ការពារ​ឆ្នើម​រូប​នេះ​នឹង​មិន​មាន​វត្តមាន​លេង​នោះ​ទេ៕

ប្រភេព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT