នេះ Top Scorer ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លឹប​កំពូល​នីមួយៗ​ទាំង ១០ នៅ​តំបន់​អឺរ៉ុប​

Cristiano Ronaldo បាន​ចាកចេញ​ពី​ក្លឹប Real Madrid ផ្ទេរ​ទៅ Juventus នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៨ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ជោគជ័យ​របស់​គេ​នៅ​ក្លឹប Real Madrid ក៏​នៅ​តែ​បន្ត​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​ចងចាំ​ដដែល។ ក្នុង​ចំណោម​នោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​តួ​លេខ​គ្រាប់​បាល់ ឬ​ជា Top Scorer ដែល​មិន​ងាយ​មាន​អ្នក​តាម​មក​បំបែក​បាន។

ចុះ​ក្រឡេក​ទៅ​ក្លឹប​ឯ​ទៀត​វិញ​ដូច​ជា Arsenal, Liverpool, Bayern Munich ឬ PSG ជា​ដើម តើ​នរណា​ជា Top Scorer ​នៅ​ទី​នោះ? CTS-Sports បង្ហាញ​តួ​លេខ​គ្រាប់​បាល់​សម្រាប់​ក្លឹប​ទាំង ១០ ដូច​ត​ទៅ៖ (បញ្ជាក់៖ ជា​គ្រាប់​បាល់​រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​មិន​ថា​តែ​ពាន​ក្នុង​និង​ក្រៅ​ស្រុក)

  • ក្លឹប Liverpool គឺ​កីឡាករ Ian Rush រក​បាន ៣២៤ ​គ្រាប់
  • ក្លឹប Bayern Munich គឺ​កីឡាករ Gerd Muller រក​បាន ៥១៥ ​គ្រាប់
  • ក្លឹប Arsenal គឺ​កីឡាករ Thierry Henry រក​បាន ២២៨ ​គ្រាប់
  • ក្លឹប Manchester City គឺ​កីឡាករ Sergio Aguero ​រក​បាន ២៥៥ ​គ្រាប់
  • ក្លឹប PSG គឺ​កីឡាករ Edinson Cavani រក​បាន ២០០ ​គ្រាប់
  • ក្លឹប Juventus គឺ​កីឡាករ Del Piero ​រក​បាន ២៩០ ​គ្រាប់
  • ក្លឹប Chelsea គឺ​កីឡាករ Frank Lampard រក​បាន ២១១ ​គ្រាប់
  • ក្លឹប Man Utd គឺ​កីឡាករ Wayne Rooney រក​បាន ២៥៣ ​គ្រាប់
  • ក្លឹប Barcelona គឺ​កីឡាករ Lionel Messi រក​បាន ៦៣៦ ​គ្រាប់
  • ក្លឹប Real Madrid គឺ​កីឡាករ Cristiano Ronaldo រក​បាន ៤៥០ ​គ្រាប់៕

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT