Jose ​៖​ខ្ញុំ​មិន​គិត​ថា Bale ​ជា​ចំណែក​ធ្វើ​ឱ្យ​ក្រុម​ស្មើ​នោះ​ទេ​

​ក្រុម Spurs ​បាន​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់ ​បន្ទាប់​ពី​ផ្លាស់​ប្ដូរ Gareth Bale ​ចូល​ក្នុង​ការ​ប្រកួត​ទល់​ក្រុម West Ham ​កាល​ពី​យប់មិញ​នេះ ​ដែល​បញ្ចប់​ទៅ​ស្មើ​គ្នា ៣-៣។

ក្រុម Spurs ​បាន​នាំ​មុខ​ក្រុម West Ham ​ក្នុង​លទ្ធផល ​៣-០ ​នៅ​ត្រឹម​តង់​ទី​១។ ​ដោយ​ចូល​ដល់​តង់​ទី​២ ​លោក Jose Mourinho ​បាន​ដាក់​ឱ្យ Bale ​បង្ហាញ​សមត្ថភាព ​ហើយ​ពេល​ដាក់​រូបគេ​ចូល​ទៅ ​ក្រុម Spurs ​បែរ​ជា​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​វិញ ​ធ្វើ​ឱ្យ​លទ្ធផល​ស្មើ​គ្នា ៣-៣ ​​សម្រាប់​ប្រកួត​នៅ​យប់មិញ​នេះ​។

​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ចំពោះ​ការ​ដាក់ Bale ​ឱ្យ​ចូល​លេង​ថា​៖ “ខ្ញុំ​មិន​គិត​ថា​គាត់​ជា​អ្នក​ធ្វើ​ឱ្យ​របូត​៣​គ្រាប់​នោះ​ទេ។ ​គាត់​សក្ដិសម​សម្រាប់​ឱកាស​បាន​ចូល​លេង​ប្រកួត​នេះ ​និង​សឹង​តែ​រក​គ្រាប់​បាល់​បាន​ទៅ​ហើយ។ ​វា​មិន​មែន​ជា​កំហុស​តែ​កីឡាករ​ម្នាក់​ឡើយ​នៅ​ពេល​ក្រុម​មិន​ទទួល​បាន​លទ្ធផល​ល្អ។ ​គ្រប់​គ្នា​ក្នុង​ក្លឹប សុទ្ធ​តែ​ពេញ​ចិត្ត​គាត់”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT