Koeman ​ថា​ខែ​មករា ​នឹង​ដេញ​ថ្លៃ​ទិញ Depay ​ម្ដង​ទៀត​

​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​បញ្ជាក់​ថា​នៅ​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ ​ក្រុម​ការងារ​នឹង​ដេញ​ថ្លៃ​យក Depay ​ជា​ថ្មី​ម្ដង​ទៀត ពី​ក្រុម Lyon ​។

​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​ខាង​លើ​នេះ ចង់​បាន Depay ​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ម្ល៉េះ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ការ​ផ្ទេរ​មិន​បាន​សម្រេច​ឡើយ។ ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Koeman ​នៅ​តែ​រក្សា​ចិត្ត​ចង់​បាន​អតីត​កីឡាករ Man Utd ​រូប​នេះ​ដដែល ​ដោយ​លោក​អះអាង​ថា​នៅ​ខែ​មករា​ខាង​មុខ ​នឹង​ស្នើ​ទិញ​យក​ម្ដង​ទៀត​ជាក់​ជា​មិន​ខាន។

​លោក Koeman ​បាន​និយាយ​ថា​៖ “ខ្ញុំ​នឹង​ព្យាយាម​ទិញ​គាត់​ម្ដង​ទៀត ​ខ្ញុំ​ស្រលាញ់​គាត់ ​និង​ចង់​ឱ្យ​គាត់​មក​ទី​នេះ​ជាមួយ​យើង។ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ច្រើន​ទាក់ទង​ជាមួយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប​ឡើយ។ យើង​នឹង​រង​ចាំ​មើល​ទាំង​អស់​គ្នា”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT