Van Dijk ​ត្រូវ​វះ​កាត់​ជង្គង់ ​និង​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​

​ខ្សែ​ការពារ​ Virgil van Dijk ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ ​ដែល​តម្រូវ​ឱ្យ​វះ​កាត់​ជា​បន្ទាន់ ​ក្រោយ​ពី​ប៉ះ​គ្នា​ជាមួយ​អ្នក​ចាំទី Pickford ​របស់​ក្រុម Everton ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

​បើ​តាម​ក្លឹប Liverpool ​បាន​ប្រកាស ​គឺ Van Dijk ​នឹង​អាច​សម្រាក​ពេញ​១​រដូវ​កាល​នេះ​តែ​ម្ដង ព្រោះ​របួស​ជង្គង់​នេះ​ត្រូវ​ការ​វះ​គាត់។ ​នេះ​ជា​សុបិន​អាក្រក់​មួយ​សម្រាប់​ខ្សែ​ការពារ​ឆ្នើម​រូប​នេះ​ហើយ ព្រោះ​រូបគេ​កំពុង​លេង​ល្អ ​និង​ជួយ​ក្រុម Liverpool ​បាន​ច្រើន​ផង ស្រាប់​តែ​មាន​របួស​មក​ញាំញី​បែប​នេះ។ ​

​ក្រុម Liverpool ​ក៏​បាន​តវ៉ា​ចំពោះ​ការ​កាត់​សេចក្ដី​ដែល​មិន​ពិន័យ Pickford ​ផង​ដែរ ​ចំពោះ​ការ​បង្ក​កំហុស​លើ Van Dijk ​នេះ។ ​លោក Klopp ​បាន​ស្នើ​ឱ្យ​ក្រុម​អ្នក​រៀប​ចំ​ការ​ប្រកួត ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា VAR ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ចន្លោះ​ប្រហោង​ច្រើន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT