Barkley ​ស៊ុត​១​គ្រាប់​ចុង​ម៉ោង ជួយ Aston ​ឈ្នះ Leicester ​១-០​

​ខ្សែ​បម្រើ Ross Barkley ​រក​បាន​១​គ្រាប់​ចុង​ម៉ោង ជួយ​ក្រុម Aston Villa ​យក​ឈ្នះ​លើ​ក្រុម Leicester City ​បាន​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ​។

ការ​ប្រកួត​ខាង​លើ​នេះ ​ក្រុម​ម្ចាស់​ផ្ទះ Leicester City ​ព្យាយាម​សម្រុក​ខ្លាំង​ដែរ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់ Aston Villa ​បាន​ឡើយ។ ​ការ​ប្រកួត​នេះ ​ត្រូវ​រង់​ចាំ​ដល់​នាទី​៩០+ ​ទើប​មាន​គ្រាប់​បាល់​កើត​ឡើង ដោយ Barkley ​ជាអ្នក​ធ្វើ​បាន​សម្រេច​និង​ជួយ​ក្រុម Aston Villa ​បន្ដ​យក​៣​ពិន្ទុ​ទៀត ​សម្រាប់​សប្ដាហ៍​ទី​៤​របស់​ខ្លួន​ក្នុង​លីគ​កំពូល​អង់គ្លេស។

Aston Villa ​បាន​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​នៅ​ដើម​រដូវ​កាល​នេះ តែ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឬ​ស្មើ​ឡើយ។ ​៤​ប្រកួត​កន្លង​មក ពួកគេ​ឈ្នះ​ទាំង​អស់ ​និង​របូត​គ្រាប់​បាល់​វិញ​តែ​២​គ្រាប់​ទេ។ ប្រសិន​បើ​ការ​ប្រកួត​សប្ដាហ៍​ទី​៥​ខាង​មុខ ​ប៉ះ Leeds United ​ពួកគេ​ឈ្នះ​ទៀត ​នឹង​ឡើង​កំពូល​តារាង​ហើយ៕ ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT