Van Dijk ​ទំនង​ជា​អាច​សម្រាក​ព្យាបាល​របួស​ជង្គង់​ច្រើន​ខែ​ហើយ​

ខ្សែ​បម្រើ Virgil Van Dijk ​បាន​រង​របួស​ធ្ងន់ធ្ងរ ​បន្ទាប់​ពី​ប៉ះ​គ្នា​ជាមួយ​អ្នក​ចាំទី Jordan Pickford ​កាល​ពី​ប្រកួត Everton ​ស្មើ Liverpool ​ក្នុង​លទ្ធផល ២-២ ​នៅ​យប់មិញ​នេះ​។​Van Dijk ​ត្រូវ​អ្នក​ចាំទី Pickford ​ស្លាយ​គៀប​ជើង​ខ្លាំង​មែនទែន ​រហូត​ដល់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ឯ​ណោះ។

តែ​អាជ្ញាកណ្ដាល​បាន​ពនិត្យ VAR ​និង​មិន​បាន​ពិន័យ​លើ​អ្នក​ចាំទី​ខាង​លើ​នេះ​នោះ​ទេ។ ​កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ Liverpool ​មិន​សប្បាយ​ចិត្ត​ជាមួយ​ការ​សម្រេច​ចិត្ត​នេះ​ឡើយ ព្រោះ Pickford ​បាន​បង្ក​កំហុស​ច្បាស់​ណាស់។

ក្រុម Liverpool ​បាន​បង្ហើប​ថា​របួស​ជង្គង់​ខាង​ឆ្វេង​របស់ Van Dijk ​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន។ រូបគេ​នឹង​ត្រូវ​ប្រើ​ពេល​ជា​ច្រើន​ខែ​ឯ​ណោះ​ដើម្បី​ព្យាបាល​របួស​នេះ​៕

ប្រភព៖ DailyMaily

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT