Real Madrid ​និង Barcelona ​ណាត់​គ្នា​ចាញ់ ​នៅ​យប់មិញ​

ក្រុម Real Madrid ​និង Barcelona ​សុទ្ធ​តែ​បរាជ័យ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្នុង​លទ្ធផល ១-០ ​នៃ​ពាន​រង្វាន់ La Liga ​។ក្រុម Real Madrid ​ដែល​ប្រកួត​ជាមួយ​ក្រុម Cadiz ​នោះ ​បាន​បរាជ័យ​ក្នុង​លទ្ធផល ១-០ ​នៅ​ក្នុង​ដី​ខ្លួន​ឯង។ ​១​គ្រាប់​ដែល​ជា​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​ធ្វើ​បាន​សម្រេច​ដោយ Lozano ​នៅ​នាទី​១៦។ ​ខណៈ​ដែល​ក្រុម Real Madrid ​វិញ ​ព្យាយាម​វាយ​សម្រុក​វិញ​ដែរ តែ​មិន​អាច​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ។

​ងាក​ទៅ​មើល​ក្រុម Barcelona ​វិញ  លទ្ធផល​ក៏​មិន​ខុស​ពី Real Madrid ​ដែរ។ ​ក្រុម​របស់​លោក Ronald Koeman ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Getafe ​ក្នុង​លទ្ធផល ​១-០។ ​១​គ្រាប់​របស់​ក្រុម Getafe ​ជា​បាល់​ប៉េណាល់ទី ​ដោយ Mata ​នៅ​នាទី ៥៦៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT