ក្រុម Liverpool នឹងត្រូវទៅសួរសុខទុក្ខក្រុម Everton នៅម៉ោង៦:៣០នាទីល្ងាចស្អែកនេះ សម្រាប់ការប្រកួតពានរង្វាន់ English Premier Leageue ។
Liverpool ទើបបរាជ័យក្រោមថ្វីជើងក្រុម Aston Villa ហើយក្នុងលទ្ធផល ៧-២ ក្នុងពានរង្វាន់ English Premier League នេះ ដូច្នេះការប្រកួតនៅថ្ងៃស្អែកនេះ ជាការប្រកួតដែលពួកគេត្រូវការឈ្នះជាចាំបាច់។ ខណៈដែល Everton វិញ កំពុងឡើងជើងខ្លាំងមែនទែន ៤ប្រកួតមកនេះ ពួកគេឈ្នះទាំង៤ប្រកួត និងកំពុងឈរនៅកំពូលតារាងតែម្ដង។
សម្រាប់ការប៉ះក្រុមមិនទាន់ចាញ់នេះដែរ លោក Klopp អ្នកចាត់ការក្រុម Liverpool បានអះអាងថាលោកមិនភ្ញាក់ផ្អើលចំពោះការលេងល្អរបស់ក្រុម Everton ឡើយ។ លោកបានស្គាល់ Carlo Ancelotti ច្បាស់ថាជាអ្នកចាត់ការកំពូលម្នាក់។ នៅរដូវកាលនេះ Everton បានបើកឱ្យទិញកីឡាករដែលត្រូវការទៀត នោះទើបបានជាក្រុមមួយនេះកាន់តែរីកចម្រើនមួយកម្រិតទៀត និងក្លាយជាដៃគូប្រកួតប្រជែងពានរង្វាន់ពិតប្រាកដ៕
ប្រភព៖ Goal