ឆ្នាំ​២០១៣ ​ក្រុម Real Madrid ​ធ្លាប់​ដាក់​តម្លៃ​ស្នើ​ទិញ Messi ​ពី Barcelona ​

កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ ​ក្រុម Real Madrid ​ធ្លាប់​តាម​តម្លៃ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Lionel Messi ​ក្នុង​តម្លៃ​ខ្លួន​២៥០​លាន​ផោន ​ប៉ុន្តែ​ត្រូវ​ច្រាន​ចោល។

​លោក​ Perez ​ប្រធាន​ក្រុម​ Real Madrid ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​ដាក់​តម្លៃ​ទិញ​យក Messi ​មក​រួម​ក្រុម​ផង​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ។ ​នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ​នោះ ​ក្រុម Real Madrid ​បាន​រៀប​ចំ​កញ្ចប់​ប្រាក់​ប្រមាណ​២៥០​លាន​ផោន​ឯ​ណោះ ​ដាក់​ទៅ​ឱ្យ​ក្រុម Barcelona ​ពិចារណា​លក់ Messi ​។ ​តែ​លទ្ធផល ​គឺ​មិន​អាច​សម្រេច​ឡើយ ព្រោះ​ក្រុម​អ្នក​មាន​បុណ្យ​មិន​លក់ Super Stars ​របស់​ខ្លួន​ទេ។

​ដោយ​ឡែក​នៅ​គ្រា​នោះ Messi ​ផ្ទាល់​ក៏​បាន​បញ្ជាក់​ដែរ​ថា រូបគេ​នឹង​មិន​ចេញ​ពី Barcelona ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ទេ។ ​ប្រធាន​ក្រុម​រូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា​សូម​ឱ្យ Real Madrid ​ឈប់​ចំណាយ​ពេល​ឥត​ប្រយោជន៍​ទៀត​ទៅ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT