Casemiro ថា​ឈ្មោះ​ពិត​របស់​ខ្លួន​មិនមែន​សរសេរ​អ៊ីចឹង​ទេ តែ​ដាក់​បែប​ហ្នឹង​ដោយសារ​មូលហេតុ​នេះ

ខ្សែ​បម្រើ Casemiro ទើប​តែ​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​គ្រប់​គ្នា​បាន​ប្រើប្រាស់​ឈ្មោះ​របស់​ខ្លួន ខុស​ពី​ឈ្មោះ​ពិត​ជិត​មួយ​អាជីព​ទៅ​ហើយ ប៉ុន្តែ​ខ្លួន​មាន​ហេតុផល​ទើប​ជំរុញ​ឲ្យ​បន្ត​រឿង​នេះ​មក​ទល់​សព្វថ្ងៃ។

បុរស​វ័យ ២៨ ឆ្នាំ បាន​ប្រលូក​មក​ក្នុង​ឈុត​ធំ​ជា​លើក​ដំបូង​ពេល​លេង​ឲ្យ​ក្លឹប Sao Paulo នៅ​ឆ្នាំ ២០១០ ហើយ​ចុះ​ហត្ថលេខា​បន្ត​លេង​នៅ Los Blancos ​នា​រយៈ​ពេល ៣ ឆ្នាំ​បន្ទាប់។ នៅ​កិច្ច​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ កីឡាករ​ប្រេស៊ីល​និយាយ​ថា៖ “មិនមាន​មនុស្ស​ជា​ច្រើន​ដឹង​នោះ​ទេ ដោយ​ការ​ពិត​របស់​ខ្ញុំ ខ្ញុំ​មាន​ឈ្មោះ Casimiro ព្រោះ​នាម​ត្រកូល​ម្តាយ​ខ្ញុំ​ប្រើ​អក្សរ I មិនមែន E ទេ”។

លោក​បន្ត៖ “តែ​ពេល​លេង​នៅ​ប្រេស៊ីល កាល​នោះ​នៅ​ប្រកួត​ឲ្យ Sao Paulo មនុស្ស​ជា​ច្រើន​ចាប់ផ្តើម​ហៅ​ឈ្មោះ​ខ្ញុំ​ថា Casemiro ​ដោយ​នៅ​ថ្ងៃ​នោះ​ខ្ញុំ​លេង​បាន​ល្អ​ណាស់ អ៊ីចឹង​ទើប​សម្រេច​ចិត្ត​បន្ត​ឲ្យ​គេ​ហៅ​ឈ្មោះ​ខ្ញុំ​ថា Casemiro ដោយ​មាន​អក្សរ E និង​មក​ទល់​សព្វថ្ងៃ​នេះ​វិញ”៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT