Mayoral៖ “Zidane ចង់​ឲ្យ​ម្នាក់​នេះ​ចេញ មិន​មែន​ខ្ញុំ​ទេ”

កីឡាករ​អេស្ប៉ាញ Borja Mayoral បាន​បង្ហាញ​ការ​ជឿជាក់​ថា ​អ្នកចាត់ការ​លោក Zinedine Zidane ចង់​ឲ្យ​ខ្លួន​បន្ត​នៅ ហើយ Luka Jovic ឯ​ណោះ​ទេ ជា​កីឡាករ​ដែល​ Zidane ចង់​ឲ្យ​ចាកចេញ។

Mayoral បាន​ចាប់​ផ្តើម​រដូវ​កាល​ជាមួយ​អ្នកចាត់ការ​បារាំង​នៅ​រដូវ​កាល ២០១៧/១៨ ហើយ​ក្រោយ​មក​ខ្ចី​ជើង​ទៅ​ក្លឹប Levante ដោយ​រក​បាន ១៤ គ្រាប់​នៅ ៦៩ ប្រកួត​សរុប។

នៅ​រយៈពេល​ចុង​ក្រោយ​នេះ រវាង Mayoral និង Jovic អាច​នឹង​មាន​មួយ​ត្រូវ​ចាកចេញ ព្រោះ​នៅ​តំបន់​ប្រយុទ្ធ​កណ្តាល​ហាក់​គរ​ជើង​ខ្លាំង និង​ពួក​គេ​មិន​សូវ​ជា​លេចធ្លោ​ខ្លាំង​ដូច​គ្នា។ បញ្ជាក់​ប្រាប់​កំឡុង​ការ​ខ្ចី​ជើង​ទៅ​ក្លឹប Roma បុរស​សញ្ជាតិ​អេស្ប៉ាញ​និយាយ៖ “ក្រោយ​ហាត់សម​ត្រៀម​បើក​រដូវ​កាល​ជាមួយ Real Madrid ​ខ្ញុំ​បាន​ចាកចេញ​ពី​ក្លឹប​យ៉ាង​លឿន តែ Zidane គាត់​ចង់​ឲ្យ​ខ្ញុំ​នៅ”។

Mayoral នៅ Roma

លោក​បន្ថែម៖ “ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​ចេញ​ដើម្បី​ទៅ​ចាប់​យក​ឱកាស​បន្ថែម​ទៀត ហើយ​ខ្ញុំ​គិត​ថា​ក្លឹប​ស្តាប់​តាម Zidane បែប​ហ្នឹង​ហើយ​ទើប​ក្លឹប​ចង់​ដក Jovic ចេញ​ជំនួស​វិញ”។

បញ្ជាក់​ថា Roma បាន​ចាយ​ ២ លាន​អឺរ៉ូ​ខ្ចី​ជើង​ Mayoral ដល់​បញ្ចប់​រដូវ​កាល ២០២០/២១ លើ​លក្ខខណ្ឌ​អាច​មាន​សិទ្ធ​ទិញ​ផ្តាច់​សម្រាប់​រដូវ​កាល​បន្តបន្ទាប់៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT